មណ្ឌលគីរី៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានម៉ូតូដឹកឈើខុសច្បាប់មួយគ្រឿងបើកបុកពេញទំហឹង កាលពីវេលាម៉ោង៦:៤០នាទីល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ចែ ចែម នៅស្រុកកែវសីមា បានជិះម៉ូតូមួយគ្រឿង Honda Dream 125 បានធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏មានម៉ូតូដឹកឈើមួយគ្រឿងបានបុកពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង រីឯជនបង្កបានរត់គេចខ្លួនបាត់ស្រមោល។
ទោះបីជាយ៉ាងណាក៏សមត្ថកិច្ចមូលដ្ឋានស្រុកកែវសីមាបានឲ្យដឹងថា ពួកគាត់នឹងស្វែងរកជនបង្កឲ្យទាល់តែឃើញ ដើម្បីយកផ្ដន្ទាទោសតាមផ្លូវច្បាប់៕