ប្រទេសថៃ៖ ហេតុការណ៍តារាស្រីល្បីឈ្មោះ Tangmo បានធ្លាក់ពីលើទូកបាត់ខ្លួនយ៉ាងគួរឱ្យអាសូរនៅក្នុងទន្លេរចៅផាយ៉ាកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលធ្វើឱ្យមហាជនថៃមានការភ្ញាក់ផ្អើលខ្លាំងបំផុត វាពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រ ក៏ដូចជាគ្រួសាររបស់តារាស្រីរូបនេះស្លុតចិត្តយ៉ាងខ្លាំង។
ជុំវិញការបាត់ខ្លួនរបស់នាង ក្រុមអ្នករុករកប្រើពេលរហូតទៅដល់ ១ ថ្ងៃកន្លះឯណោះ មានទាំងការធ្វើពិធី ការតាមរកយ៉ាងដុតដៃដុតជើងជាខ្លាំង ពីក្រុមមន្រ្តីជំនាញ។ គួរឱ្យស្រណោះ និង សោកស្តាយជាទីបំផុត នៅវេលាម៉ោង ១:១៣ នាទី បានប្រទះឃើញស.ពរបស់នាងអណ្តែតទឹកមកយ៉ាងអាណោចអាធ័មជាទីបំផុត។
អ្វីដែលមហាជនកាន់តែស្រណោះជាងនេះទៅទៀតនោះ បើក្រឡែកទៅមើលទិដ្ឋភាពពេលប្រទះឃើញស.ពរបស់នាងពិតជាគួរឱ្យស្រណោះណាស់ ដោយស.ពរបស់នាងបានដាក់នៅពីក្រោយទូកអូសតាមបណ្តោយទឹកយ៉ាងខ្លោចចិត្ត។ បើទោះបីជាប្រទះឃើញសាកស.ពរបស់នាង ហើយបានយកឡើងគោកហើយក៏ដោយ តែពេលនេះខាងមន្រ្តីជំនាញរបស់ថៃពុំទាន់ផ្ដល់តម្រុយអ្វីឡើយ ដោយរង់ចាំឱ្យក្រុមគ្រូពេទ្យធ្វើកោសល្យវិច័យសិន៕