ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២២នេះ ឯកឧត្តម ស សុខា ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំកិច្ចប្រជុំស្តីពីការបង្កើតមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ក្នុងខេត្តព្រៃវែង តាមប្រព័ន្ធវីដេអូ Zoom ។