ចាប់ពីយប់ថ្ងៃទី២៤ រហូតមកដល់ល្ងាចថ្ងៃទី២៥ ខែកុម្ភៈនេះ សមត្ថកិច្ចនៅតែបន្តចេញប្រតិបត្តិការស្វែងរកសពតារាសម្ដែងល្បីឈ្មោះរបស់ថៃ Tangmo មិនទាន់ឃើញនៅឡើយទេ។
ករណីធ្លាក់ពីលើអូប័ររបស់តារាសម្ដែងល្បីដែលកំពុងតែមានការចាប់អារម្មណ៍ច្រើនពីសាធារណជន មកទល់នឹងពេលនេះអស់រយៈពេល (១៥ម៉ោង) ទៅហើយ សមត្ថកិច្ចនៅតែមិនអាចស្វែងរកតារាស្រីរូបនេះឃើញនៅឡើយ។
សាក្សីមួយរូបដែលជិះអូប័របញ្ច្រាសអូប័រដែល Tangmo ជិះ បានលើកឡើងថាមូលហេតុដែលតារាស្រីរូបនេះធ្លាក់ពីអូប័រអាចបណ្ដាលមកពីរអិលជើងពេលទៅបន្ទុបទឹក ហើយបង្កាន់ដៃទាបផងនោះ ទើបបណ្ដាលឱ្យធ្លាក់ចូលក្នុងទឹក។
ប្រហែលដោយសារតែតារាស្រីរូបនេះដើរទៅខាងកន្ទុយអូប័រមិនបានប្រាប់អ្នកបើកទើបអ្នកបើក បើកលឿនមិនបន្ថយល្បឿន ដែលអាចជាហេតុបណ្ដាលឱ្យតារាស្រីរូបនេះធ្លាក់ចូលទៅក្នុងទន្លេ ចៅផាយ៉ា។
ងាកមកគូស្នេហ៍តារាស្រីរូបនេះវិញបានបង្ហោះរូបភាពសោកសៅព្រមទាំងប្រយោគមួយថា «អូននៅទីណា ដឹងទេថាគ្រប់គ្នាគេបារម្ភពីអូនណាស់»។