Information News Era
ឧត្ដរមានជ័យ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងបុរសពីនាក់ទៀត រងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៥:២០នាទី ថ្ងៃទី ២៤ ខែ កុម្ភះ ២០២២ ស្ថិត នៅលើកំណាត់ផ្លូវជាតិ លេខ ៦៧B ចន្លោះ បង្គោលលេខ១៣២ និង ១៣៣ ភូមិជើងភ្នំ ឃុំ ត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក់សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភព ២Q ៥៤ ៣៩ ដឹកអ៊ីវ៉ាន់ចាប់ហួយ ចេញពីផ្សារថៃ ច្រកអន្តរជាតិជាំ ចុះពីលើភ្នំបានដាច់ហ្វាំង ប៉ះបង្កាន់ដៃផ្លូវបណ្តាលឲ្យ តៃកុងបើករថយន្ដបាន ស្លាប់ម្នាក់និងរបួស ២នាក់ ១.ឈ្មោះ គុណ កយ ភេទប្រុស អាយុ ២១ ឆ្នាំអ្នកបើកបរ ( ស្លាប់ ) រស់នៅ ភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
២. ឈ្មោះ គុណ ស៊ីដែន ភេទប្រុស អាយុ ១៩ឆ្នាំ ព្រូឡាន ( របួសស្រាល)
៣. ឈ្មោះ ធួន វិទ្ធី ភេទប្រុសអាយុ ១៦ឆ្នាំ ព្រួឡាន(របួសធ្ងន់) អ្នកទាំងពីររស់នៅដូចអ្នកខាងលើ អ្នករងរបួសបញ្ជូនទៅសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង រីឯសាកសព រថយន្តសាមុយរបស់មន្ដ្រីពេទ្យបង្អែកស្រុកអន្លង់វែង ដឹកយកទៅប្រគល់ជូនសាច់ញាត នៅឯស្រុកកំណើត ធ្វើបុណ្យទៅតាមប្រពៃណី ៕