
នៅរសៀលថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខសព ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារពារជាតិ។
សូមជម្រាបថា ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារពារជាតិ ដែលជាយុទ្ធមិត្តរួមជំនាន់ជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការចូលរួមគ្រប់សកម្ម ភាពទាំងអស់ ក្នុងការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បានទទួលមរណភាព កាលពីវេលាម៉ោង ១០និង៤៥នាទីព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។ អដ្ឋិធាតុ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ សារឿន ត្រូវបានក្រុមគ្រួសារ ព្រមទាំងនាយទាហានជាន់ខ្ពស់ នាយទាហាននៃកងយោធពលខេមរភូមិន្ទ តម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន និងគោរពវិញ្ញាណក្ខន្ធតាមប្រពៃណីសាសនា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦កុម្ភៈ នៅទីបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាល។