
ពត៍មានបឋម: បុករះស្លាប់៣នាក់នៅនឹងកន្លែង និងមានអ្នកស្លាប់ជាបន្តបន្ទាប់ទៀតក្រោយបញ្ជូនដល់មន្ទីពេទ្យ
បើយោងតាម សេចក្តីរាយការណ៍ពីក្រុមការងារ សករាជថ្មី បានរាយការណ៍ឲ្យដឹងនៅយប់នេះថា មានបុរសម្នាក់បេីករថយន្ត THUNDRA ស្លាកលេខ ភ្នំពេញ 2AG.7060 លឿនដូចហោះ រេចង្កូតឡេីងចិញ្ចេីមផ្លូវបុក រះ ស្លាប់៣នាក់នៅកន្លែងកេីតហេតុ និងម្នាក់ទៀតស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ហើយក៏នៅមានអ្នករងរបួសធ្ងន់ជាច្រេីននាក់ទៀត ផងដែរ ត្រូវបានបញ្ជូនទៅសង្គ្រោះ ចំណែកតៃកុងឡានត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋឃាត់ខ្លួនបានហេីយ នៅផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នាម៉ោងជាង១០យប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ។