
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ ២០២២នេះ ឯកឧត្តម ស សុខា ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍អនុវិស័យអប់រំកាយ និងកីឡា សំរាប់ដាក់បញ្ចូលក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា តាមប្រព័ន្ធវីដេអូ Zoom ។