
ភ្នំពេញ ៖ នាព្រឹក ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២២នេះ ឯកឧត្តម ស សុខា ក្នុងនាមជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំកិច្ចប្រជុំណែនាំក្នុងការរៀបចំយុវជនជានិស្សិតនៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន នៃក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា តាមប្រព័ន្ធវីដេអូ Zoom ។