
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូបុ.កឆ្កែហើយខ្ទាតទៅលើផ្លូវជាតិត្រូវរថយន្តមួយគ្រឿងកិ.នពីលើ ហើយរថយន្តនោះបានបើកគេចទៅទិសខាងកើតបាត់ស្រមោល នៅសល់តែស.ពជនរងគ្រោះនៅកន្លែងកើតហេតុ រង់ចាំសមត្ថកិច្ចចុះមកពិនិត្យ និងធ្វើការស្រាវជ្រាវរកសាច់ញាតិ ដើម្បីឱ្យមកយកទទួលយកស.ពទៅធ្វើបុណ្យតាមប្រពៃណី។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីព្រឹកថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ88-89 ភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
តាមប្រភពពីសមត្ថកិច្ចដែលចុះទៅដល់កន្លែងកើតហេតុ និងស្រង់សំដីសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ
គេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំនុចកើតហេតុខាងលើក៏បានបុ.កឆ្កែ បណ្តាលឲ្យដួលខ្ទាតទៅលើផ្លូវជាតិ។ ស្របពេលដែលជនរងគ្រោះដួលនៅលើផ្លូវ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក មកដល់ ក៏បានបើកកិ.នពីលើ ហើយរថយន្តនោះបើកគេចទៅទិសខាងកើតបាត់ បណ្តាលឲ្យបុរសរងគ្រោះបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ក្រោយពេលធ្វើការស្រាវជ្រាវ ទើបសមត្ថកិច្ចដឹងអត្តសញ្ញាណជនរងគ្រោះឈ្មោះហោ ចាន់ថូវ ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិស្ទឹងលើ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិសាត់ ជាអ្នកបើកបរជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ធុនC.125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ កំពង់ស្ពឺ 1V-9603 ។
ក្រោយពេលកើតហេតុ ស.ពសមត្ថកិច្ចបានលើកយកមកទុកនៅលើចិញ្ចើមផ្លូវ រង់ចាំស្រាវជ្រាវរកសាច់ញាតិ រហូតដល់ម៉ោង៩ព្រឹកថ្ងៃដដែល ទើបសមត្ថកិច្ចបានប្រគល់ស.ពជនរងគ្រោះជូនសាច់ញាតិនៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕