
សៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និង ៣ នាក់ទៀតរងរបួសធ្ងន់ដោយសារម៉ូតូចំនួន២គ្រឿងបុកគ្នា។ហេតុការណ៍បានកើតឡើងវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចគោកចំរេះ ផ្លូវក្រាលគ្រួសក្រហម ក្នុងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។យោងតាមរបាយការណ៍បានបង្ហាញថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CU.4004 បើកបរដោយឈ្មោះខា ចំប៉ី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មុខរបរកសិករ ដឹកអ្នករួមដំណើរ ១នាក់ឈ្មោះ ជុំ សុខហេង ភេទប្រុសអាយុ១៩ឆ្នាំ មានទីលំនៅភូមិប្រវ៉ាល ឃុំតាយ៉ែកស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរពីត្បូងទៅជើង បានទៅបុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប1U.9592 បើកបរដោយឈ្មោះ រុន សារី ភេទស្រីអាយុ១៧ឆ្នាំ មុខរបរកសិករ ដឹកអ្នករួមដំណើរ ១នាក់ ឈ្មោះអឿន តាំ ភេទស្រី អាយុ៥២ឆ្នាំ មុខរបរកសិករអ្នកទាំងពីរមានទីលំនៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរ ទិសដៅពីជើងទៅត្បូង(បញ្ច្រាសទិសគ្នា)។
របាយការណ៍បន្តថាករណីនេះបណ្ដាលអោយ ស្លាប់១នាក់ ពេលបញ្ជូនទៅដល់មណ្ឌលសុខភាពឃុំតាយ៉ែក និងរបួសធ្ងន់ចំនួន៣នាក់។ អ្នកស្លាប់ ឈ្មោះរុន សារី (ជាអ្នកបើកបរម៉ូតូ ម៉ាកហុងដាឌ្រីមី ពាក់ផ្លាកលេខសៀមរាប 1U.9592)
-អ្នករបួសធ្ងន់
១/ឈ្មោះអឿន តាំ (ជាអ្នករួមដំណើរជាមួយ អ្នកស្លាប់)។
២/ឈ្មោះខា ចំបុី (ជាបើកបរម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1CU.4004)
៣/ឈ្មោះ ជុំ សុខហេង (ជាអ្នករួមដំណើរជាមួយឈ្មោះខា ចំបុី)។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះដែលស្លាប់បានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម។ ឯម៉ូតូរក្សាទុកនៅកន្លែងនគរបាល៕