
បាត់ដំបង៖ ជនទំនើងចិត្តក្ដៅដូចភ្លើ.ង.ម្នាក់នឹងត្រូវមន្ត្រីការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត នាព្រឹកថ្ងៃទី២៣ កុម្ភៈ នេះ ក្រោយបទចោទ «ធ្វើឲ្យខូចខាតដោយចេតនា» ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយផ្ទុះជម្លោះ រួចទាញពូថៅកា.ប់.ម៉ូតូមិត្តភក្ដិរបស់ខ្លួនខ្ទេចខ្ទីរគ្មានសល់ ។ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលលោកឈឿង គឹមសុង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ សៅ ប្រុសអាយុ២៥ឆ្នាំ នៅភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត។


ជននេះបានប្រើប្រាស់ពូថៅកា.ប់.បំផ្លាញម៉ូតូគេមួយគ្រឿងខូចខាតគ្មានសល់ ដែលម្ចាស់ម៉ូតូឈ្មោះ គង់ វ៉ារី ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុងបាត់ដំបង ក្រោយពីផ្ទុះជម្លោះមួយប្រាវដែលជាមិត្តភក្ដិនឹងគ្នា ។ ប៉ុន្តែពេលនេះ ត្រូវបានលោកស្នងការបញ្ជាឲ្យមន្ត្រីការិយាល័យរបស់លោករៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី ២៣ កុម្ភៈនេះហើយ។


បើតាមរបាយការណ៍សមត្ថកិច្ច កាលពីយប់ថ្ងៃទី ១៧ កុម្ភៈ ត្រង់ចំណុចភូមិដំណាក់ហ្លូង សង្កាត់វត្តគរ ក្រុងបាត់ដំបង មានករណីវា.យ.តប់គ្នា ដែលភាគីជម្លោះនោះជាបក្ខពួកតែមួយ។ នៅក្នុងជម្លោះ ជនទំនើងឈ្មោះ ចាន់ សៅ បានប្រើពូថៅកាប់កាប់ម៉ូតូរបស់ឈ្មោះ គង់ វ៉ារី បណ្ដាលឲ្យខូចខាតស្ទើរទាំងស្រុង ។ ក្រោយកើតហេតុ ជនដៃដល់បានគេចខ្លួន រហូតដល់ថ្ងៃទី ២១ កុម្ភៈ ទើបកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្ត ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន។ ប៉ុន្តែយ៉ាងណា បើតាមលោក ឈឿង គឹមសុង បានបញ្ជាក់ថា ពេលនេះលោកស្នងការ បានបញ្ជាឲ្យមន្ត្រីការិយាល័យជំនាញរបស់លោក បញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីហើយ៕