
ព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តព្រុស និងរថយន្តកូរ៉េ បណ្តាលឲ្យមនុស្សចំនួន៣នាក់រងរបួសនៅវេលាម៉ោង១២.៥០នាទី ថ្ងៃទី២២.០២.២០២២ នៅចន្លោះKM140 141 ចំណុចផ្លូវបំបែកកោះកុង ស្ថិតក្នុងភូមិ ចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍១កើតឡើង រវាងរថយន្តម៉ាកព្រូស ព័ណខៀវខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 2BM 3142 ទិសដៅពីកោះកុងឆ្ពោះទៅភ្នំពេញ (ចុះបញ្ច្រាស់)បើកបរដោយឈ្មោះ ពួច កញ្ញា ភេទស្រី អាយុ២៨ឆ្នាំ មុខរបអាជីវករមានទីលំនៅ ភូមិពោធិ៍ល្យុំ ឃុំត្រពាងផង ស្រុកបាកាន ខេត្តពោធិ៍សាត់ រងបួសស្រាល។លុះមកដល់ចំណុចកើតហេតុខាងលើ បានមកបុកនិងរថយន្តម៉ាក ហុីយិនដាយ កូរ៉េព័ណសរ ១តោនកន្លះ មានទិសដៅពីភ្នំពេញទៅ ព្រះសីហនុ បើកបរដោយឈ្មោះសូ ដេត ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ ធ្វើចំការ មានទីលំនៅភូមិក្រាំងរលួស ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្ត កំពង់ស្ពឺ។និងអ្នករួមដំណើរ២នាក់ទៀត
១.ឈ្មោះ ហៃ វី ភេទ ប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឃុំខាងលើ។រងរបួសជើងធ្ងន់
២.ឈ្មោះ សុខ ណា ភេប្រុស អាយុ១៥ មុខរបរ កម្មករ រស់នៅភូមិឃុំខាងលើ រងរបួសស្រាល។