
ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវបានឃាត់ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាព យកកាំបិតបុ័ងតោកាប់លើជនរងគ្រោះរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៦នឹង៤០នាទីយប់ ថ្ងៃទី២១ខែកុម្ភះ ឆ្នាំ២០២២នៅចំណុចផ្ទះលេខ៥៤ ផ្លូវបេតុង ក្រុម២ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សាន់ សាលី អាយុ៥២ឆ្នាំ មានទីលំនៅផ្ទះលេខ៥៤ ផ្លូវលំ ក្រុមទី២ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវមុខរបរ លក់ដូរ រងរបួសចំក្បាលថ្ងាស់ខាងឆ្វេងរបួសដេរចំនួន០៧ថ្នេរព្យាបាលនៅពេទ្យ២៤ម៉ោង។ចំណែកជនសង្ស័យឈ្មោះ ហ៊ឹម សាលីម អាយុ៤១ឆ្នាំមានទីលំនៅផ្ទះលេខ១៤៧ ក្រុម១ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងទៀតថា មុនពេលកើតហេតុជនសង្ស័យបានមកកន្លែងកើតហេតុរករឿងឈ្លោះជាមួយបងស្រីពេលនោះជនរងគ្រោះត្រូវជាបងថ្លៃបានទៅឃាត់ស្រាប់តែជនសង្ស័យត្រូវជាប្អូនថ្លៃបានយកកាំបិតបុ័ងតោកាប់ទៅលើបងថ្លៃចំក្បាលថ្ងាស់ខាងមុខដេរចំនួន០៧ថ្នេរ។ ក្រោយកើតហេតុភ្លាមនោះជនសង្ស័យបានកាន់កាំបិតបុ័ងតោរត់គេចខ្លួនបាត់រហូតដលម៉ោង៥ភ្លឺ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចយើងបានឃាត់ជនសង្ស័យបាននៅចំនុចកើតហេតុ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធី៕