
កំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ត្រូវបានបុរសជាប្ដីកា.ប់ចំនួន២កាំបិតផ្គាក់ បណ្ដាលឲ្យស្លា.ប់នៅក្នុងថ្លុកឈា.មយ៉ាងអាណោចអាធ័ម ។ ហេតុការណ៍បង្កអោយមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចក្រោយផ្ទះ ប្រជាពលរដ្ឋម្នាក់ រស់នៅភូមិប្រក្លូត ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ។ហើយករណីខាងលើនេះ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា សង្ស័យកើតឡើងដោយសារភ្លើងប្រចណ្ឌ ។ ទោះយ៉ាងណា ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានបុរសជាប្ដី ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ហើយ ។

ជុំវិញករណីខាងលើនេះដែរ លោកអធិការស្រុកសាមគ្គីមានជ័យ បានឲ្យដឹងនៅរសៀលថ្ងៃទី២១ ខែកុម្ភៈនេះថា ស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ សុត ចរិយា អាយុ៣០ឆ្នាំ មានទីលំនៅខេត្តកំពង់ស្ពឺ ។ ចំណែកបុរសជាប្ដី ដែលជាជនដៃដល់មានឈ្មោះ អ៊ី សាម៉េត អាយុ៣០ឆ្នាំ មានទីលំនៅភូមិប្រក្លូត ឃុំធ្លកវៀន ជាកន្លែងកើតហេតុ ។លោកអធិការនគរបាលស្រុកសាមគ្គីមានជ័យ បានបញ្ជាក់ពីប្រវត្តិ និងដំណើររឿងរវាងប្ដីប្រពន្ធទាំងពីរខាងលើនេះថា បុរសជាប្ដីដែលជាជនដៃដល់ឈ្មោះ អ៊ី សាម៉េត នេះ គឺជាក្មេងកំព្រារស់នៅជាមួយនឹងម្ដាយធំឪពុកធំក្នុងភូមិប្រក្លូត ឃុំធ្លកវៀន ។ ក្រោយមក ក៏បានប្រពន្ធដែលជាជនរងគ្រោះឈ្មោះ សុត ចរិយា ជាស្ត្រីមេម៉ាយកូន២ និងបានរួមរស់ជាមួយគ្នានៅខេត្តកំពង់ស្ពឺ រហូតបានកូនម្នាក់ទៀតអាយុទើបតែ២ឆ្នាំ។លោកអធិការបន្តថា នៅថ្ងៃកើតហេតុ បុរសជាប្ដីបានបបួលប្រពន្ធ និងដឹកកូនតូចមកជាមួយដោយថា មកលេងស្រុកកំណើតនៅប្រក្លូត ឃុំធ្លកវៀន លុះពេលមកដល់ក៏ចូលទៅក្រោមផ្ទះ ឈ្មោះ ជុំ ហេង ដែលត្រូវជាបងប្អូននឹងបុរសជាប្ដី ។ គ្រាន់តែដល់ក្រោមផ្ទះភ្លាម មិនទាន់ឈប់ម៉ូតូស្រួលបួលផង (ប្រហែលជាមកតាមផ្លូវមានជម្លោះជាមួយគ្នា) គេឮសំឡេងបុរសជាប្ដីបបួលប្រពន្ធទៅស្រោចទឹក និងស្បថថា ឈប់មានអំពើផិតក្បត់ ប៉ុន្តែភ្លាមៗនោះប្រពន្ធឆ្លើយថា បើមកអញ្ចឹងដដែល អញមិនមកទេ ។

លោកអធិការបន្តទៀតថា គ្រាន់តែឮពាក្យនេះ បុរសជាប្ដីកើតកំហឹង ក៏ស្ទុះទាញយកកាំបិតផ្គាក់របស់ម្ចាស់ផ្ទះ រួចកា.ប់ទៅលើប្រពន្ធខ្លួនចំនួន២កាំបិត ដោយត្រូវស្មាខាងឆ្វេង និងខាងស្តាំ បណ្ដាលឲ្យស្ត្រីរងគ្រោះដេកដួលស្លា.ប់នៅក្នុងថ្លុកឈា.មតែម្តង ហើយបុរសជាប្ដីនោះក៏បានព្យាយាមសម្លា.ប់កូនតូចអាយុ២ ឆ្នាំទៀត តែត្រូវបងប្អូនបីរត់ចេញពីកន្លែងកើតហេតុ ។ក្រោយមកបុរសជាប្ដីដែលជាជនដៃដល់រូបនោះ ក៏បានទៅច.ង.ក និងទៅកាត់ខ្សែភ្លើងផ្ដាច់ដើម្បីចាប់ឲ្យឆក់ តែមិនស្លា.ប់ រួចក៏រត់ចេញពីកន្លែងកើតហេតុតែម្តង។ប្រភពដដែលបានបញ្ជាក់ទៀតថា ក្រោយធ្វើសកម្មភាពមិនបានមួយម៉ោងផង សមត្ថកិច្ច នគរបាលប៉ុស្តិ៍ធ្លកវៀន និងប៉ុស្តិ៍ខ្នាឆ្មា ព្រមទាំងប្រជាការពារ ក៏បានដេញស្ទាក់ចាប់បាននៅចំណុច ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ ហើយបានបញ្ជូនជនដៃដល់រូបនេះ មកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។ ចំណែកស.ពស្ត្រីរងគ្រោះវិញ ត្រូវបានបញ្ជូនទៅឱ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ខេត្តកំពង់ស្ពឺហើយ៕