
កំពង់ឆ្នាំង ៖ វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានសក្តានុពលខ្ពស់ និង មានតម្លៃសមរម្យសម្រាប់ការវិនិយោគ ជាពិសេសនៅតាមតំបន់សំខាន់មួយចំនួនដែរនៅក្បែរៗរាជធានីភ្នំពេញដែលកំពុងមានកំណើន នៃការចាប់ អារម្មណ៍ និង សកម្មភាពវិនិយោគ ជាបន្តបន្ទាប់ បើទោះបីវិបត្តិជំងឺកូវីដ ១៩ នៅតែបន្តកើតមានក៏ដោយ។
ប្រសិនបើយើងក្រឡេកមកមើលវិស័យអចលនព្រទ្យ នៅឯខេត្តកំពង់ឆ្នាំវិញក៏មិនចាញ់តាមបណ្តាខេត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជានោះដែរ។ ខេត្តកំពង់ឆ្នាំងជាខេត្តមួយដែលកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចជាវិស័យឧស្សាហកម្ម វិស័យហេដ្ឋារចនាសម្ព័នរួមមាន ផ្លូវ ថ្នល់មន្ទីរពេទ្យ សាលារៀន វិស័យអចលនទ្រព្យ និងវិស័យផ្សេងៗទៀតជាច្រើន។
លោក ហ៊ិន រស់ ជាស្ថាបនិកនៃក្រុមហ៊ុន ហ៊ិនរស់រៀលអ៊ិសស្តេត(HIN ROUS REALESTATE) បានថ្លែងថា គម្រោងចម្ការលំហែកាយ ភូមិចំការដូងរីសត គម្រោងទី៤នេះជាគម្រោងដែលធំជាងគម្រោងមុនៗ ហើយពិសេសជាងមុន ដោយសារតែគម្រោងនេះលោកនឹងបន្ថែមនូវសួនទឹកដ៏ធំដែលមានទំហំជាង ១០ ហិចតានៅលើផ្ទៃដី៤០ហិចតានៃគម្រោងទាំងមូល។លោក ហ៊ិន រស់ បន្ថែមថាគម្រោងទី៤ លោកនឹងរៀបចំឲ្យមានផ្ទះលំហែកាយសម្រាប់ឲ្យអតិថិជនមកសម្រាកកំសាន្ដផងដែរ។ អ្នកជំនាញអចលនទ្រព្យនិងជាម្ចាស់ក្រុមហ៊ុន Hin Ruos real estate រូបនេះបានបញ្ជាក់ថា ទីតាំងជាង៤០ ហិចតានេះជាទីតាំងមួយដែលមាន តំលៃសមរម្យ ជាប់ភូមិមាន ភ្លើងទឹក ចំងាយត្រឹមតែ50kmពីភ្នំពេញ ដែលមានទីតាំងស្ថិតនៅភូមិស្ពានដែក ឃុំធ្លកវៀនស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាគម្រោងបែបស្តង់ដារស៊ីវីល័យ មានមួយគ្មានពីរក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំង។ ការលើកឡើងនេះថ្លែងក្នុងពិធី សម្ពោធ គម្រោងចម្ការលំហែកាយ ភូមិចំការដូងរីសត គម្រោងទី៤ កាលពីថ្ងៃទី ២០ ខែកុម្ភះ ឆ្នាំ២០២២ នៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
លោក សួន សុវណ្ណរិទ្ទី អភិបាលរងស្រុកសាមគ្គីមានជ័យ បានលើកឡើងថា វិស័យឯកជាដៃគូសម្រាប់អភិវឌ្ឍសង្គមជាតិដែលមិនអាចខ្វះបាន ពិសេសវិស័យអចលនទ្រព្យនេះតែម្ដង ខណៈបច្ចុប្បន្នយើងសង្កេតឃើញថាកំពុងមានការរីកចម្រើនឡើងវិញក្នុងរង្វង់ជាង ៥ភាគរយ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យប្រទេសជាតិដំណើរការប្រក្រតីឡើងវិញ។ លោកអភិបាលរងស្រុករូបនេះក៏បានកោតស្ញប់ស្ញែងដល់លោក ហ៊ិន រស់ ដែលម្ចាស់គម្រោងចម្ការលំហែកាយ ភូមិចំការដូងរីសត បានមកអភិវឌ្ឍន៍នៅក្នុងភូមិសាស្ដ្រនៃទឹកដីស្រុកសាមគ្គីមានជ័យ។ លោអភិបាលរងស្រុក បានលើកឡើងថា បើទោះជាលោកហ៊ិន រស់ដែលជាម្ចាស់គម្រោងគាត់ពិការមែនពិត តែគាត់មិនមិនពិការចិត្ត គំនិត និងឆន្ទះរបស់គាត់នោះឡើយ។
លោក ហ៊ិន រស់ បញ្ជាក់បន្ថែមថា គម្រោងចម្ការលំហែកាយ ភូមិចំការដូងរីសតចំណាយដើមទុនច្រើន ចំណាយកំលាំងកាយចិត្ត ពេលវេលាច្រើន ចំណេញតិច តែបានមកវិញនូវអតិថិជនច្រើន និងកេរិ៍ឈ្មោះសម្រាប់ការអភិវឌ្ឍខ្លួនទៅថ្ងៃអនាគត់ ពិសេសលោកបានគិតទុកជាមុននូវផលចំនេញជូនអតិថិជនរួចជាស្រេច ព្រោះថាទំហំ២0m×៣0m បូករួមនិងដំណាំនៅលើដីដែលមានស្រាប់ផងដែរនោះ។
សូមបញ្ជាក់ថា គម្រោងចម្ការលំហែកាយ ភូមិចំការដូងរីសត គម្រោងទី៤នេះ មានទីតាំងនៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានទំហំជាង ៤០ ហិចតា រួមទាំងសួនទឹកកម្សាន្តទំហំ ជាង១០ ហិចតា ដែលមានប្រម៉ូសិនពិសេសជាច្រើនដូចជា ថែមជូននូវការដាំដូងក្រអូបចំនួន៣០ដើម កញ្ចុះសម្រាប់អង្គុយលំហែចំនួន ១ ការមើលថែរយៈពេល២ ឆ្នាំ ធ្វើរបងព័ទ្ធជុំវិញដី មានផ្លូវធំទូលាយ ប្រព័ន្ធភ្លើង ទឹក កាត់ប្លង់កម្មសិទ្ធិដល់សាលាស្រុកស្របច្បាប់បង់ពន្ធប្រថាប់ត្រាត្រឹមត្រូវ បងប្អូនអាចទំនាក់ទំនងតាមរយះទូរស័ព្ទលេខ៖ 077 20 8888/ 015 90 8888/ 017 484 822 និងលេខ 077 320 335៕