
ភ្នំពេញ៖ យ៉ាងហោចណាស់ក៍មានយុវជន ២ នាក់ របួសធ្ងន់ ស្រាល រយ៉ះពេលត្រឹមតែ ២០ នាទីប៉ុណ្ណោះ ក្នុងហេតុការណ៍កាប់ ប្លន់ យក ម៉ូតូ អស់ មួយគ្រឿង និង ស្លាក លេខ ម៉ូតូ មួយគ្រឿ ២ករណី ផ្សេងគ្នា បណ្តាល ឲ្យ យុវជន ២ នាក់ របួសធ្ងន់ ស្រាល ។ស្ថិតនៅតាម បណ្តោយ ផ្លូវចោមចៅ(វេងស្រេង) ស្ថិតក្នុង សង្កាត់ ចោមចៅ ទី ២ ខណ្ឌ ពោធិ៍ សែន ជ័យ ។
.ករណី ទី ១ កើតឡើងនៅវេលា ម៉ោង ០៣ ទៀបភ្លឺថ្ងៃទី ២១ ខែកុម្ភ : ឆ្នាំ២០២២ នៅ ចំណុច មុខរោងចក្រ ក្រោ ន តាម បណ្ដោយ ផ្លូវ ចោមចៅ ក្នុង សង្កាត់ ចោមចៅ ទី ២ ខណ្ឌ ពោធិ៍ សែនជ័យ មាន ជនសង្ស័យ ជិត ២០ នាក់ ជិះ ម៉ូតូ ប្រមាណ ជា ១០ គ្រឿង ប្រដាប់ ដោយ ដាវ ធ្វើសកម្មភាព ដេញ កាប់ ទៅលើ យុវជន ម្នាក់ ជិះ ម៉ូតូ និ ច មួយគ្រឿង មិន ចាំ ស្លាក លេខបណ្តាល រងរបួស ធ្ងន់ ចំណែក ជនសង្ស័យ បាន លើកយក ម៉ូតូ ជនរងគ្រោះ ជិះ គេចខ្លួន ដោយសុ វត្តិភាព ឯ ជនរងគ្រោះ ត្រូវបាន បញ្ជូនទៅ សង្គ្រោះ នៅឯ មន្ទីរ ពេទ្យ ។
.ករណី ទី ២ បានកាលពី វេលា ម៉ោង ៣ និង ២០ នាទី ទៀបភ្លឺ ថ្ងៃទី ២១ កុម្ភ : ឆ្នាំ ២០២២ នៅចំណុច មុខ សាលារៀន អន្តជាតិ ប៊េ ធី តាម បណ្តោយ ផ្លូវ ចោមចៅ ក្នុង សង្កាត់ ចោមចៅ ទី ២ខណ្ឌ ពោធិ៍ សែន ជ័យ មាន ក្រុម ជនសង្ស័យ ចំនួន ប្រមាណ ជា ១០ នាក់ ជិះ ម៉ូតូ ៥ គ្រឿងប្រដាប់ ដោយ កាំបិត និង ដុំថ្ម បានធ្វើ សកម្មភាព កាប់ និង គប់ ទៅលើ យុវជន ២ នាក់ ជិះ ម៉ូតូឌ្រី ម សង់ មួយគ្រឿង ស៊េរី ឆ្នាំ ២០២២ ពណ៌ ខ្មៅ ពាក់ ស្លាក លេខ បាត់ដំបង 1AJ-6776 បណ្តាល ឲ្យ ជនរងគ្រោះ ភ័យ ស្លន់ស្លោ រត់ យករួចខ្លួន បណ្តាល ឲ្យ រងរបួស ស្រាល ចំណែកជនសង្ស័យ បានកា ប់យក ស្លាក លេខ ម៉ូតូ យកទៅ បាត់ រួច នាំគ្នា ជិះ គេចខ្លួន បាត់អស់ មិនរំខាន ដល់ សមត្ថកិច្ច មូលដ្ឋាន។
ក្រោយ កើតហេតុ ជនរងគ្រោះ ដែរ រងរបួស ស្រាល បាន ទៅ ដាក់ពាក្យ បណ្ដឹង នៅ ប៉ុស្តិ៍នគរបាល រដ្ឋបាល ចោមចៅ ទី ២ ដើម្បី ឲ្យ សមត្ថកិច្ច ជួយ អន្តរាគមន៍ ។ ចំណែក ជនរងគ្រោះម្នាក់ រងរបួស ធ្ងន់ កំពុង សង្គ្រោះ នៅឯ មន្ទីរ ពេទ្យ ។
គួរំលឹងផងដែលមួយរយ៉ះចុងក្រោយនេះបទល្មើស លួច និង ឆក់ ប្លន់ កំពុង កក្រើក ខ្លាំង ក្នុង ភូមិសាស្ត្រ ខណ្ឌ ពោធិ៍សែន ជ័យ។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២២ វេលា ម៉ោង ១៦និង០០នាទី កន្លងទៅក្រុមចោរឆក់ជិៈម៉ូតូម៉ាកនិចបានធ្វើសម្មភាពឆក់កាបូបស្ត្រីម្នាក់នៅត្រង់ចំណុចផ្លូវបេតុងស្ថិតនៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ បាន សម្រេច និងបានគេចខ្លួនដោយ សុវត្ថិ ភាពមិនរំខានដល់សមត្ថកិចហចមូលដ្ឋានឡើយ ។ក្នុងនោះស្ដ្រី រង គ្រោះ បាត់បង់ លុយ ដុល្លារ ៥០០ ដុល្លារ លុយខ្មែរ ៤០ ម៉ឺន រៀល ខ្សែ កមួយ ខ្សែ និង សម្ភារៈ មួយ ចំនួន ផ្សេងទៀត។
សូម បញ្ជាក់ ថា មួយ រយៈ ចុងក្រោយ នេះ បទល្មើសចោរកម្មលួច ឆក់ ប្លន់ កើតមានក្នុងភូមិសាស្ត្រខណ្ឌពោធិសែនជ័យជាញឹក ញាប់ បណ្តាល ឲ្យ ពលរដ្ឋ រង គ្រោះ មិន តិច នោះ ទេទាំង នេះ បណ្ដាល មក ពី ការ អសមត្ថភាព របស់ លោក ម៉ន វុធី អធិការ ខណ្ឌ ពោធិ៍សែន ជ័យ។