
ប្រភពពត័មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HW-2324 ធ្វើដំណើរចេញពីផ្លូវបេតុងទិសដៅពីលិចទៅកើត ខណៈមកចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់បើកម៉ូតូហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1J-8017 ធ្វើដំណើរតាមបណ្ដោយផ្លូវឌួងងៀបទិសដៅពីជើងទៅត្បូង បុកគ្នាពេញទំហឹង បណ្ដាលឱ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ទាំងសងខាង។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរចុះមកវាស់វែងយកម៉ូតូទាំង ពីរគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕


