
មហាជនប្រាកដជាបានដឹងហើយថា កាលពីថ្មីៗកន្លងទៅនេះគេហទំព័រកម្ពុជាថ្មីបានធ្វើការបង្ហាញនូវត្តមានតារាប្រុស-ស្រីរបស់ខ្មែរចំនួន៦រូបដែលជិះរថយន្ តRolls-Royceមានតម្លៃកប់ពពក។
ប៉ុន្តែពេលនេះយើងសូមនាំអារម្មណ៍អ្នកគាំទ្រមកបង្ហាញនូវវត្តមានតារាចម្រៀងខ្មែរមួយដួងទៀតដែលទើបលេចមុខបញ្ចេញរថយន្តស៊េរីទំនើបលំដាប់សេដ្ឋី ខណៈដែលតារារូបនេះជាបុគ្គលទី ៧ ស្ថិតក្នុងចង្កោមអ្នកសិល្បៈដែលមានលទ្ធភាពជិះរថយន្ត Rolls-Royce។
តារាលំដាប់លេខរៀងទី ៧ ដែលជិះរថយន្ត Rolls- Royceនោះគឺត្រូវបានគេដឹងថា ជាតារាចម្រៀងប្រុសលោក កែវ វាសនា ដែលបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ពីលោកបានបង្ហាញរថយន្តស៊េរីទំនើបម៉ាកRolls-Royceដ៏ថ្មីសន្លាងមួយគ្រឿងតាមរយៈការបង្ហោះក្នុងបណ្តាញសង្គម។
គេកត់សម្គាល់ឃើញថា សម្រាប់ខ្សែជីវិតរបស់តារាចម្រៀងលោក កែវ វាសនា បច្ចុប្បន្នបានផ្លាស់ប្ដូរស្ទើរតែ ១៨០ ដឺក្រេពោលគឺបន្ទាប់ពីបានចាប់ដៃគូសាងសុភមង្គលស្នហាយ៉ាងផ្អែមល្ហែមជាមួយភរិយារូបស្រស់ឈ្មោះ លីម សុគន្ធធារី ខណៈមកដល់ពេលនេះពួកគេមានចំណងដៃកូនចំនួន២នាក់ គឺស្រី១ប្រុស១ផងដែរ។
កន្លងមកទស្សនិកជនធ្លាប់ដឹងហើយថា សម្រាប់តារាសិល្បៈប្រុស-ស្រីខ្មែរចំនួន៦ដួងដែលបានជិះរថយន្ត Rolls-Royce រួមមាន តារាចម្រៀង ឱក សុគន្ធកញ្ញា លោក ខេមរៈ សិរីមន្ត គូស្នេហ៍កញ្ញាទេព បូព្រឹក្ស និងG-Devith អ្នកនាង ខៀវ សាសានសាណា អ្នកនាង ចន ច័ន្ទលក្ខិណា និងអ្នកនាង ឈួន សុវណ្ណឆៃ៕