
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទវគ្គសិក្ខាសាលាស្តីពី “ការរៀបចំផែនការចូលរួមការប្រកួតស៊ីហ្គេម” ដល់គ្រូបង្វឹកជម្រើសជាតិ នៅសាលប្រជុំ NOCC ។
វគ្គសិក្ខាសាលានេះ មានរយៈពេល ៣ថ្ងៃ គឺថ្ងៃទី១៥ ១៦ និងទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ រៀបចំដោយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ដែលមានសិក្ខាកាមជាគ្រូបង្វឹក ចូលរួមចំនួន ៥៤នាក់៕