តាកែវ ៖ យុវជនម្នាក់ស្លា.ប់ភ្លាមៗនៅកន្លែង បានពីជិះម៉ូតូល្បឿនលឿនជ្រុលទៅ បុកពីក្រោយ រថយន្ត អូស សណ្តោងពោងស៊ីម៉ង់ត៍ ដែលកំពុងឈប់ស្ងៀមដោយជួបគ្រោះថ្នាក់ចរាចរ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ចំណុច ភូមិព្រហែក ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ។
ជនរងគ្រោះ ឈ្មោះ តុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិតាំងដូង ឃុំតាំដូង ស្រុកបាទី ខេត្តតាកែវ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្ត ម៉ាកនីសាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-9406 អូសសណ្តោងពោងស៊ីម៉ង់ត៍ ពាក់ស្លាកលេខ 4A-7257 បើកពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយរថយន្តមួយគ្រឿង រងខូចខាតផ្នែកខាងមុខ ហើយ ឈប់ចតស្ងៀម ។ស្របពេលនោះ ស្រាប់តែម៉ូតូ ម៉ាកឃ្លីក ពណ៌ស ក្រហម ពាក់ស្លាកលេខ តាកែវ1X-3108 បើកលឿនលឿន ពីត្បូងទៅជើង វ៉ាកអើ ហ្វ្រាំងមិនទាន់ ជ្រុលបុកពីក្រោយ បន្តទៀត បណ្តាលឲ្យបោកបាក់កស្លាប់ភ្លាមៗនៅកន្លែង ឃើញសភាពមិនស្រួល រថយន្ត រងគ្រោះដែលនៅខាងមុខគេ មិននៅរកសំណងឡើយ បានបន្តដំណើរចាកចេញទៅបាត់ សល់តែភាគីរថយន្តពោងសុីម៉ង់ត៍ និងភាគីម៉ូតូរងគ្រោះ ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ សពប្រគល់ជូនសាច់ញាតិចាត់ចែង ដឹកយក ទៅធ្វើបុណ្យតាមប្រពៃណី រីឯមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕