កំពង់ស្ពឺ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ដោយសារ ជិះម៉ូតូដួល ហើយរថយន្តកិន នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៥១-៥២ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់កណ្តាលដែល ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
កាលពីវេលាម៉ោង ៨និង៣០នាទី យប់ថ្ងៃទី១៣ ខែកម្ភៈ ឆ្នាំ២០២២។
នគរបាលក្រុងច្បារមនបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ ឈ្មោះ ស៊ី បូរី ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅក្នុងភូមិចែងមែង សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាក ហុងដា MSX ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1DO-1413 បើកបរពីទិសខាងលិច ទៅខាងកើត។ លុះជិះមកដល់ចំណុចកើតហេតុ ខាងលើ គាត់បានដួលម៉ូតូ ហើយត្រូវរថយន្ត មិនស្គាល់ម៉ាក និងអត្តសញ្ញាណ អ្នកបើកបរ កិន បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។
ប្រភពបានបន្តទៀតថាៈ រថយន្តដែលបានកិនជនរងគ្រោះនោះ បើកពីទិសខាងកើត ទៅខាងលិច។ ក្រោយកើតហេតុ មន្ត្រីនគរបាលជំនាញ បានប្រគល់ម៉ូតូ និងសាកសព ជនរងគ្រោះ ជូនសាច់ញាតិ ។ ករណីខាងលើនេះ សាច់ញាតិ មិនមានការប្តឹងផ្តល់ អ្វីឡើយ៕