
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខក្មួយៗកុមារនៅមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់ ស្ថិតក្នុងភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសនោះ ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី បានផ្តល់អំណោយជាគ្រឿងឧបភោគ-បរិភោគ សម្ភារៈ និងថវិកាជូនដល់មណ្ឌលកុមារកំព្រា សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងការសិក្សារបស់ក្មួយៗកុមារ រួមមាន ៖ អង្ករ ចំនួន ៣តោន, ភួយ ចំនួន ៣១០, កាបូបដាក់សម្ភារៈសិក្សា ចំនួន ១០០, កន្សែងពោះគោ ចំនួន ១៦០, សៀវភៅសរសេរ ចំនួន ៨០០ក្បាល, ប៊ិច ចំនួន ៣២០ដើម, ខ្មៅដៃ ចំនួន ៣២០ដើម នំខេក-នំបុ័ង ចំនួន ១៦០ដុំ, នំភីហ្សា ចំនួន ១៦២ដុំ និងថវិកា ចំនួន ២លានរៀលផងដែរ៕