
ស្ត្រីម្នាក់ស្លាប់ និងបុរសម្នាក់រងរបួសធ្ងន់ ក្នុងករណីអំពេីហឹង្សាដោយចេតនា
នគរបាល បានចាប់ឃាត់ខ្លួនជនដៃដល់ជាប្តីបានភ្លាមៗកាលពីយប់ថ្ងៃទី១២ ខែកុម្ភៈ ២០២២ នៅភូមិជួរក្រួច ឃុំថ្មអណ្តើក ស្រុកចិត្របុរី បន្ទាប់ពីជននេះបានធ្វើសកម្មភាពវាយសម្លាប់ស្រ្តីជាប្រពន្ឋដោយអង្រែបុកគ្រឿង និងបានវាយសំពងក្មួយប្រុសបង្កើតសន្លប់បណ្តាលអោយរងរបួសធ្ងន់ ដោយសារភ្លើងប្រច័ណ្ឌ។

ជនសង្ស័យឈ្មោះ មល់ មិន ភេទប្រុស អាយុ ៥៧ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ.ឃុំកើតហេតុខាងលើ( ជាប្តីរបស់ជនរងគ្រោះឈ្មោះ វាត់ អ៉ិត )
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនដៃដល់ជាឪពុកមា បានបបួលបុរសរងគ្រោះជាក្មួយ ផឹកលើគ្រែក្បែរផ្ទះ ពេលនោះស្រ្តីជាប្រពន្ឋបានមកផឹកជាមួយ ក៏កើតជាជម្លោះ ដោយសារបុរសដៃដល់ជាប្តីប្រច័ណ្ឌស្រ្តីរងគ្រោះជាប្រពន្ឋជាមួយនិងក្មួយប្រុសរបស់ខ្លួនដែលកំពុងអង្គុយផឹកស៉ី។ បន្តិចក្រោយមកជនដៃដល់ប្រដាប់ដោយអង្រែបុកគ្រឿង បានវាយសំពងមកលើជនរងគ្រោះជាក្មួយត្រូវចំក្បាលសន្លប់បាត់ស្មារតី និងបានវាយលើស្រ្តីជាប្រពន្ឋបណ្តាលអោយស្លាប់នៅនឹងកន្លែង ។

ក្រោយពេលសមត្ថកិច្ចទទួលបានព័ត៌មាន ហើយកម្លាំងជំនាញចុះពិនិត្យកន្លែងកើតហេតុ ស្រាវជ្រាវចាប់ឃាត់ជនសង្ស័យយកមកសួរនាំ ជនសង្ស័យ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានវាយទៅលើជនរងគ្រោះ ( មល់ មាំង )ពិតប្រាកដមែន តែពុំឆ្លើយថាខ្លួនបានវាយទៅលើប្រពន្ធ ឈ្មោះវាត់ អ៉ិតទេ។
បច្ចុប្បន្នជនសង្ស័យ ឈ្មោះ មល់ មិន ភេទប្រុស អាយុ ៥៧ ឆ្នាំ ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅជំនាញខេត្តបន្តតាមនិតិវិធី ។

