
ព្រះសីហនុ៖ នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ២១: ៣០នាទី មានករណីឃាតកម្ម មួយបានកើតឡើង នៅខាងក្រោយសណ្ឋាគារខ្សាច់ស ស្ថិតនៅក្រុម៥ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ បង្កឡើងដោយជនមិនស្គាល់មុខបានបាញ់ ទៅលើជនជាតិចិនម្នាក់ភេទប្រុស ចំនួន០៥គ្រាប់ (មិនទាន់បានស្គាល់អត្តសញ្ញាណ) បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ជនរងគ្រោះជិះរថយន្តម៉ាកអូឌី ពណ៌ស ពាក់ស្លាកលេខ ភ.ព 2-AX 1232។ ករណីបាញ់ប្រហារនេះ បណ្តាលឲ្យ ត្រូវដើមដៃខាងឆ្វេង៣កន្លែង កដៃខាងឆ្វេង០១កន្លែង ថ្ងាសខាងឆ្វេង២កន្លែង ទ្រូងស្តាំ០១កន្លែង សៀតផ្កាខាងស្តាំ១កន្លែង ។
បច្ចុប្បន្ន សាកសពត្រូវបានដឹកយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងកម្លាំងជំនាញ អ.ហ សហការជាមួយកម្លាំងជំនាញ PL កំពុងធ្វើការស្រាវជ្រាវបន្ត៕