
បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌ ព្រមទាំងក្រុមការងារ អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សក្រីក្រ ចំនួន ២០០នាក់ នៅស្រុកមោងឫស្សី ។
ក្នុងឱកាសនោះ ឯកឧត្តម ស សុខា និងក្រុមការងារ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ រួមមាន ៖ កង់ ថវិកា និងឃីដ ប្រគល់ជូនសិស្សានុសិស្សទាំង ២០០នាក់ ដែលក្នុងម្នាក់ៗទទួលបានកង់ ចំនួន ១គ្រឿង និងឃីដ ចំនួន ១កញ្ចប់ លោកគ្រូ អ្នកគ្រូ ចំនួន ៤០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ៤ម៉ឺនរៀល៕