
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ឯកឧត្តម ស សុខា ក្នុងនាមជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចូលរួមជាគណៈអធិបតីពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី”ភ្នាក់ងារគណបក្ស និងអ្នកសង្កេតការណ៍បោះឆ្នោតជូនដល់គ្រូបង្គោល” របស់ក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង ក្រោមកិច្ចសហការរវាងគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង និងផ្នែកបណ្តុះបណ្តាល នៃយុវជនគណបក្សថ្នាក់កណ្តាល តាមប្រព័ន្ធវីដេអូ Zoom ។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ២ថ្ងៃ គឺថ្ងៃទី១២ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ លើប្រធានបទ ចំនួន ២ គឺ ៖
ប្រធានបទទី១. ច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់
ប្រធានបទទី២. ភ្នាក់ងារគណបក្សសង្កេតការបោះឆ្នោត ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង និងផ្នែកបណ្តុះបណ្តាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល៕