
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឲ្យស្ត្រីមានផ្ទៃពោះ 5 ខែម្នាក់រងរបួសធ្ងន់ បានកើតឡើងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី នៅយប់ថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ 2022 ក្នុងសង្កាត់ទឹកល្អក់ 1 ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មានម៉ូតូធំម៉ាក yamaha មួយគ្រឿងពណ៌ខ្មៅលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1IW-1109 ជិះគ្នា 2 នាក់ដោយស្ត្រីជាអ្នកជិះខាងក្រោយមានផ្ទៃពោះ 5 ខែ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់មុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏មានរថយន្តប្រាដូមួយគ្រឿងពណ៌សំបកឪឡឹកមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2M-1118 បើកបរដោយជនជាតិបរទេសម្នាក់ ក្នុងទិសដៅបញ្ច្រាស់គ្នា បត់ឆ្វេងមិនប្រយ័ត្នមកបុកពេញទំហឹងបណ្ដាលឱ្យម៉ូតូដួលតែម្ដង ។
ចំណែកឯស្ត្រីចម្នាក់ជិះពីខាងក្រោយ មានផ្ទៃពោះ 5 ខែបានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។
ហើយប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុធ្វើការសម្របសម្រួលឲ្យភាគីទាំង២ ដោយភាគីខាងរថយន្តប្រាដូដែលជាជនជាតិបរទេស សុខចិត្តចេញថ្លៃសងការខូចខាតដល់ម៉ូតូធុនធំ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុកុំឲ្យវែងឆ្ងាយ៕