
ព្រៃវែង ៖ នារសៀល ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នំា ២០២២ ឯកឧត្តម ស សុខា និងលោជំទាវ ព្រមទាំងក្រុមការងារ បានអមដំណើរលោកជំទាវ ញ៉ែម សាខន ស ខេង គោរពវិញ្ញាណក្ខន្ធឧបាសិកា ឈឹម ឆោម ត្រូវជាម្តាយក្មេករបស់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងលោកជំទាវ កែវ បូរី នៅភូមិ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ស សុខាបានចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់ ដោយក្តីអាឡោះអាល័យជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់ឧបាសិកា ឈឹម ឆោម បានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕