
កណ្ដាល៖ មានករណីបុរសម្នាក់ស្លាប់លើចុងត្នោតយ៉ាងសង្វេគសង្ស័យខ្យល់គ នៅចំណុចក្នុងសាលាគរុកោសល្យភូមិភាគខេត្តកណ្តាល ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅវេលាម៉ោង៧:៣០នាទីថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២។
តាមលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា សាកសពឈ្មោះ អាន វណ្ណៈ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ ឡើងត្នោត ជនជាតិខ្មែរ ស្នាកនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមការបំភ្លឺរបស់គ្រូនិងសិស្សដែលរៀននៅសាលាគរុកោសល្យ ភូមិភាគខេត្តកណ្តាលបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំដដែលបានឃើញជនរងគ្រោះមកឡើងត្នោតដូចរាល់ដង ប្រហែលកន្លះម៉ោងក្រោយមក ក៏ឃើញធ្លាក់ធៀបគាបទឹកត្នោត ចុះក្រោមក៏មើលជនរងគ្រោះលើដើមត្នោតឃើញដេកនៅលើដើមត្នោតនិង ក៏សង្ស័យបានស្រែកហៅតែមិនឆ្លើយតប បានប្រាប់សមត្ថកិច្ចឲ្យចុះមកមើល ហើយបានទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះ ខាងក្រុមគ្រួសារជនរងគ្រោះបានមកដល់ ក៏បានឡើងទៅលើដើមត្នោត យកខ្សែចងយោងជនរងគ្រោះចុងក្រោម បន្ទាប់មកក៏នាំគ្នាជួយសង្គ្រោះរឹងទ្រូង និងធ្វើចលនាបេះដូង ហើយបានទាក់ទងទៅឡានពេទ្យ ពេលមកដល់ប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ បន្ទាប់មកសមត្ថកិច្ចចុះមកពិនិត្យ ហើយក៏ដឹកជនរងគ្រោះយកទៅធ្វើបុណ្យ។
បើយោងតាមសមត្ថកិច្ចផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុបានឲ្យដឹងថាស្ថានភាពសាកសព មាត់ឡើងស្វាយ ប្រដាប់ភេទមានទឹករំអិល ក្រៅពីហ្នឹងពុំមានស្លាកស្នាមអ្វីគួរឲ្យកក់សំគាល់ឡើយ តាមការសន្និដ្ឋានជនរងគ្រោះពិតជាស្លាប់ដោយ ខ្យល់គ ឬគាំងបេះដូងពិតប្រាកដមែន។
បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕