
បន្ទាយមានជ័យ ៖ សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានបង្ក្រាបចោរឆក់៤នាក់ កាលពីថ្ងៃទី០៣និង០៤ខែកុម្ភ:ឆ្នាំ២០២២ គឺក្រោយករណីឆក់ទូរសព្ទ័មួយករណីនៅចំនុចកែងផ្សារអគ្គ:ជិតកន្លែងលក់ជ្រូកខ្វៃស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣ខែ កុម្ភះឆ្នាំ២០២២ វេលាម៉ោង ០៨និង៤០នាទី យប់ ។
លោកវរសេនីយ៍សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានអោយដឹងថា យោងបណ្តឹងរបស់ឈ្មោះចន សុហឿន ភេទប្រុស អាយុ២២ឆ្នាំមានទីលំនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលប្តឹងពីបទហិង្សារដោយចេតនាមានស្ថានទម្ទន់ទោស ។
ករណីនេះបង្កឡើងដោយជនសង្ស័យ៤នាក់ដូចខាងក្រោម :
១/ឈ្មោះនី ផានិត ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ បានសារភាពថាខ្លួនបានធ្វើសកម្មភាពឆក់កាបូបនិងឆក់ទូរសព្ទ័នៅក្រុងប៉ោយប៉ែតកន្លងមកនិងលើកនេះពិតមែន ។
២/ឈ្មោះធន់ ពិសិដ្ឋ ភេទប្រុស១៧ឆ្នាំបានសារភាពថាខ្លួនជាអ្នកឌុប គេឲ្យឆក់និងបើករត់គេចខ្លួនហើយបានបញ្ជាក់ថាឈ្មោះនី ផានិតពិតជាបានចូលរួមធ្វើសកម្មភាពដេញកាប់គេកាលពីថ្ងៃទី១ខែកុម្ភៈ ២០២២វេលាម៉ោង១២យប់ពិតមែន ផងទៀត ។
៣/ប៉ែន សុខលាភ ភេទប្រុស អាយុ១៧ឆ្នាំ ជនដៃដល់ (អ្នកឆក់) បានសារភាពថាខ្លួនពិតជាបានឆក់កាបូបនិងឆក់ទូរសព្ទ័គេពិតមែន។ហើយក៏បានប្រាប់ថានៅយប់ថ្ងៃទី១ ខែកុម្ភ: ២០២២វេលាម៉ោង១២:៣០នាទី ក្រុមខ្លួនមានដូចជា: ឈ្មោះ អានិត អាហុង អាចយ អាចាន់ណា អាសិទ្ធ និងក្រុម៥៨ បានធ្វើសកម្មភាពដេញកាប់គេបណ្តាលឲ្យរងរបួសជើងពិតមែន ។
៤/ឈ្មោះលឹម ទីយ៉ា ភេទស្រីអាយុ១៨ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះនី ផានិត បានសារភាពថាខ្លួនបានគ្នាប្តីប្រពន្ធជាងមូយឆ្នាំហើយ ហើយខ្លួនដឹងថាប្តីជាចោរឆក់ និងបានទទួលលុយពីប្តីរាល់ពេលធ្វើសកម្មភាពបានលុយឲ្យខ្លួនទុកចាយជាប់ខ្លួនមួយចំនួន។
លោកបានបន្តថា : តាមចម្លើយរបស់ធន់ ពិសិដ្ឋ គឺរាល់ពេលនី ផានិត ចេញធ្វើសកម្មភាព តែងបានលុយគឺអោយប្រពន្ធកាន់លុយហើយដើរលេង ។
ជនរងគ្រោះឈ្មោះឡាយ គីមប៊ួយ ភេទស្រីអាយុ២២ឆ្នាំ ជនជាតិខ្មែរមុនរបរបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ ។ជនរងគ្រោះថា ខ្លួនត្រូវបានក្រុមចោរឆក់យកទូរសព្ទ័មួយគ្រឿងម៉ាកអាយហ្វូន១៣ប្រូយកទៅបាត់ដោយសុវត្ថិភាព ។ក្រោយមកម៉ោង០៩និង៣០នាទីយប់ដដែលនិងព្រឹកបន្ទាប់សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានចំនួន៤នាក់/ស្រីម្នាក់ពាក់ពន្ធ័ការសមគំនិត ៕