
ព្រៃវែង ៖ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាគណៈអធិបតីពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យរដ្ឋ ចំនួន ៦ នៅសាលប្រជុំសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ និងដាំដើមឈើជានិមិត្តរូបរួមគ្នារវាងគណៈអធិបតី និងថ្នាក់ដឹកនាំសាកលវិទ្យាល័យទាំង៦ ផងដែរ ។
សូមបញ្ជាក់ថា សាកលវិទ្យាល័យរដ្ឋទាំ៦ ដែលត្រូវចុះហត្ថលេខាលើអនុស្សរណៈយោគយល់ នាឱកាសនោះរួមមាន ៖ សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិមានជ័យ សាកលវិទ្យាល័យស្វាយរៀង សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងសាកលវិទ្យាល័យក្រចេះ៕