
ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ អាណត្តិឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ ។ នេះបើយោងតាមអនុក្រឹត្យលេខ ៥៥២ អនក្រ.តត ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ។
យោងតាមអនុក្រឹត្យដដែល ក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ អាណត្តិថ្មីនេះ មានឯកឧត្តម ស សុខា ជាប្រធាន និងមានសមាជិក ចំនួន ៥រូបទៀត រួមមាន ៖ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែង និងឯកឧត្តមបណ្ឌិត សិត ខន សាកលវិទ្យាធិការសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ។
សូមបញ្ជាក់ថា ពិធីប្រកាសសមាសភាពក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ៕