
ពោធិសាត់ ៖ នគបាលស្រុកវាលវែងបានឃាត់ខ្លួនបុរសជនដៃដល់ដែលកាប់ទៅលើបុរសម្នាក់បណ្តាលឱ្យរបួសធ្ងន់។ជាប់សង្ស័យត្រូវបានបញ្ជូនបន្តទៅស្នងការនគបាលខេត្តពោធិសាត់នៅថ្ងៃទី៤ខែកុម្ភៈ។
ស្នងការរងនគបាលខេត្តពោធិសាត់លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដាបានឲ្យដឹងតាមរយៈទូរស័ព្ទយប់ថ្ងៃទី៤ខែកុម្ភៈនេះថា នគរបាលប៉ុស្ត៍រដ្ឋបាលអន្លង់រាបបានទទួលដំណឹងពីពលរដ្ឋថានៅយប់ថ្ងៃទី៣ខែកុម្ភៈមានករណីអំពើហិង្សាដោយចេតនាមួយកើតឡើង។ជនដៃដល់បានយកកាំបិតផ្គាក់កាប់ទៅលើបុរសម្នាក់បណ្ដាលឲ្យរបួសធ្ងន់នៅចំណុចអូរកង់ឡានដែលស្ថិតក្នុង ភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់។អំពើហិង្សានេះបង្កឡើងងដោយជនសង្ស័យ ឈ្មោះ អ៊ុយ ផាត អាយុ ៥៧ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ។ជននេះបានយកកាប់កាំបិត ផ្គាក់កាប់ទៅលើក្បាលឈ្មោះ ផួង សុផុន (ហៅឡយ) ភេទប្រុស អាយុ ៥២ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាចំនួនមួយកាំបិតបណ្តាលឱ្យរបួសធ្ងន់ ។ ជនរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ដើម្បីជួយសង្គ្រោះ។
លោកបន្តថាថាក្រោយធ្វើសកម្មភាពរួចសង្ស័យបានរត់គេខ្លួនទៅសំងំលាក់ខ្លួននៅក្នុងផ្ទះរបស់ខ្លួនក្បែរកន្លែងកើតហេតុ ។នគរបាលប៉ុស្តិ៍រដ្ឋបាលបានឃាត់ខ្លួនបាននៅម៉ោង១១យប់ថ្ងៃដដែលហើយបានបញ្ជូនខ្លួនជនសង្ស័យបន្តមកកាន់អធិការដ្ធាននគរបាលស្រុកវាលវែង ។
អធិការនគរបាលស្រុកវាលវែងលោកវរសេនីយ៍ឯក ធាង ឡេង បានឲ្យដឹងថា អំពើហិង្សានេះបណ្ដាលមកពីផឹកស៊ីហើយមានទំនាស់ពាក្យសម្តី។ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកវាលវែងកសាងឯកសារបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ចាត់ការបន្តនៅថ្ងៃនេះហើយ ៕សរន