
សេចក្ដីរាយការណ៍ បានឱ្យដឹងថា ករណីឃាតកម្មកមួយគ្រួសារ នៅខេត្តមណ្ឌលគិរី សត្ថកិច្ច បានរកឃើញ សាកសព២ នាក់ ដែលបានបាត់ខ្លួនហើយ ពោលគឺនៅចម្ងាយ ១០០ ម៉ែត្រ។

សូមជំរាបថា សមត្ថកិច្ចជំនាញ ខេត្តមណ្ឌលគិរី កំពុងបើកការស៊ើបអង្កេត លើករណី ឃាតកម្មមួយគ្រួសារ ដែល បានសម្លាប់មនុស្ស ៣ នាក់ និងបាត់ខ្លួន២នាក់ ខណៈកុមារម្នាក់ត្រូវបានជួយសង្គ្រោះរួចជីវិត។
ករណីឃាតកម្ម ក្នុងគ្រួសារមួយនៅក្នុងទឹកដី នៃ ខេត្ត មណ្ឌលគីរី បានកើតឡើង នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុច ស្រែចោល ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ជនរងគ្រោះដែលស្លាប់ ជាជនជាតិព្នង ទី១ មានឈ្មោះ ម៉ូត ក្រាក់ ភេទប្រុស អាយុ ៤៥ ឆ្នាំ ទី២ ឈ្មោះ ក្រាក់ លី ភេទប្រុស អាយុ ១៥ ឆ្នាំ ទី៣ ឈ្មោះ នួន សំអាត ភេទប្រុស អាយុ ១៥ ឆ្នាំ ទី៤ ឈ្មោះ និច ស្រី ភេទស្រី អាយុ ៤១ ឆ្នាំ ទី ៥ ឈ្មោះ ក្រាក់ នី ភេទ ប្រុស អាយុ ០៥ ឆ្នាំ អ្នកទាំង ៥ ស្លាប់បាត់បង់ជីវិត និងទី៦ ឈ្មោះ ក្រាក់ ស្ល៊ី ភេទ ប្រុស អាយុ ១២ ឆ្នាំ រងរបួសធ្ងន់។
សមត្ថកិច្ច នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយកំពុងតែ មមាញឹក ធ្វើការ ស្រាវជ្រាវ កំណត់ មុខសញ្ញាជនដៃដល់។ ប៉ុន្តែបើផ្អែកតាមការស្រាវជ្រាវជំហានដំបូង គេបានដាក់ ការសង្ស័យករណីនេះកើតឡើងដោយសារគំនុំ៕