
ព្រះសីហនុ ៖ សំណុំរឿងឃាតក.ម្មសម្លា.ប់ជនជាតិចិន២នាក់ ដោយយកសាកស.ពទៅកប់ក្នុងដីទាំងដៃជាប់ខ្នោះ នៅចំណុចស្រុកព្រៃនប់ និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បើគិតមកដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ គឺមិនបាន១០ថ្ងៃផង សមត្ថកិច្ចបានក្រសោប និងបើកវាំងននបង្ហាញខ្លួនជនសង្ស័យពាក់ព័ន្ធករណីអំពើឃាតក.ម្មនោះបានចំនួន១០នាក់ រួមជាមួយមធ្យោបាយធ្វើសកម្មភាពងផងដែរ ។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ស្តីពីលទ្ធផលនៃការស្រាវជ្រាវស៊ើបអង្កេត នឹងឈានដល់ការបង្ក្រាបករណីឃាតក.ម្មគិតទុកជាមុននោះបានឲ្យដឹងថា ជនរងគ្រោះចំនួន២នាក់ត្រូវបានសម្លា.ប់ រួចយកសាកស.ពទៅកប់ក្នុងដី ស្ថិតនៅទីតាំងផ្សេងពីគ្នា ។ ហើយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថា មានករណីប្រជាពលរដ្ឋប្រទះឃើញសាកស.ពដែលគេកប់ក្នុងដី ដោយមានសភាពហើមស្អុយចំនួន០២ទីតាំងផ្សេងគ្នា ៖

ដោយទីតាំងទី១- ស្ថិតនៅចំណុចខាងក្រោយសណ្ឋាគារ «ឆៃណាថោន» ក្រុមទី៨ ក្នុងភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដែលជនរងគ្រោះឈ្មោះ LI HONG ហៅ Da Da ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ៖ EH48085068 ។ និងទីតាំងទី២ ស្ថិតនៅចំណុចភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជនរងគ្រោះជាជនជាតិអាស៊ី ភេទស្រី អាយុប្រហែលជា២០ឆ្នាំ ទៅ២៥ឆ្នាំ មានកំពស់ ១,៥៥ ម៉ែត្រ សម្បុរស សក់ពណ៌ទង់ដែង នៅមិនទាន់កំណត់បានអត្តសញ្ញាណនោះទេ។

បន្ទាប់ពីមានសេចក្តីរាយការណ៍ថាប្រទះឃើញសាកស.ពកប់ក្នុងដីចំនួន២នាក់នោះ សមត្ថកិច្ចក៏បានបង្កើតគណៈកម្មការចុះទៅពិនិត្យកន្លែងកើតហេតុ ហើយបើតាមការពិនិត្យ និងវិភាគរបស់ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ អាចសន្និដ្ឋានបានថា ការស្លា.ប់របស់ជនរងគ្រោះ គឺបណ្ដាលមកពីអំពើឃាតក.ម្ម ដោយជនសង្ស័យបានសម្លា.ប់ជនរងគ្រោះរួចទើបយកសាកស.ពទៅកប់ចោល ។

សេចក្តីសន្និដ្ឋានជំហានដំបូងថា ចំពោះករណីឃាតក.ម្ម សម្លា.ប់រួចយកសាកស.ពទៅកប់ចោលទាំង២ករណីខាងលើនេះ ឆ្លងតាមការត្រួតពិនិត្យកន្លែងកើតហេតុ និងសាកស.ពជនរងគ្រោះទាំង២នាក់ ព្រមទាំងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់អំពីស្លាកស្នាមដែលជនសង្ស័យសម្លា.ប់ជនរងគ្រោះ រួចយកទៅកប់ចោលក្នុងដីនៅទីកន្លែងផ្សេងពីគ្នា គឺជាករណីតែមួយ ។
ក្រោយពេលគណៈកម្មការពិនិត្យ និងវាយតម្លៃអំពីហេតុការណ៍រួចនោះរួចភ្លាម ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេចបង្កើតគណៈករណីមួយ ដោយមានកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ពិសេសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះទៅសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ-ខេត្តកណ្តាល-នាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌ និងកម្លាំងនាយកដ្ឋានកណ្តាលសន្តិសុខ សហការគ្នាយ៉ាងយកចិត្តទុកដាក់ និងសកម្ម ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ, រាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តព្រៃវែង ។
ជាលទ្ធផលស្រាវជ្រាវ និងស៊ើបអង្កេតចាប់ពីមានហេតុការណ៍ប្រទះឃើញសាកស.ពនៅថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៤នាក់ ក្នុងនោះមានប្រុស១២នាក់ និងស្រី២នាក់ សុទ្ធតែចិន និងវៀតណាមម្នាក់។ ក្នុងចំណោមជនសង្ស័យ១៤នាក់ គឺមានតែ១១នាក់ជាប់ពាក់ព័ន្ធក្នុងអំពើឃាតកម្ម ចំណែកបុរសចិន៣នាក់ និងនារីជនជាតិវៀតណាមម្នាក់ មិនជាប់ពាក់ព័ន្ធសមត្ថកិច្ចធ្វើការអប់រំ និងអនុញ្ញាតិឲ្យវិលត្រឡប់ទៅវិញ ។
ក្រោយពេលសាកសួរយកចម្លើយករណីឃាតក.ម្មនេះ មានជនសង្ស័យទាំង៦នាក់ ៖ ១-ឈ្មោះ HE JI HUI ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន ជំនាញកុំព្យួទ័រ ស៊ីងហឺឆឹង លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុង.ខេត្តព្រះសីហនុ ។ ២-ឈ្មោះ ZHOU FENG ហៅ GUANG TOU ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន ជំនាញកុំព្យួទ័រ ស៊ីងហឺឆឹង លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ៣- ឈ្មោះ LIU LI JIAN ហៅ LIU HUA QIANG ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនជំនាញ កុំព្យួទ័រ ស៊ីងហឺឆឹង លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៤-ឈ្មោះ YI CONG YONG ហៅ DAO DAO ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន ជំនាញកុំព្យួទ័រ ស៊ីងហឺឆឹង លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ មិនពិតប្រាកដ ។ ៥-ឈ្មោះ YANG GUANGYUE ហៅ A GUI ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន មុខរបរសន្តិសុខ ក្រុមហ៊ុន ជំនាញកុំព្យូទ័រ ស៊ីងហឺឆឹង មានទីលំនៅ មិនពិតប្រាកដ និង៦- ឈ្មោះ CHEN SHIWEI ហៅ A WEI ឬ DUO DUO ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនជំនាញកុំព្យួទ័រ ស៊ីងហឺឆឹង មានទីលំនៅមិនពិតប្រាកដ ។ ជនសង្ស័យទាំង៦នាក់នេះ ពាក់ព័ន្ធករណីចាប់ឃុំបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ និងការនាំចូលសន្និធិអាវុធដោយខុសច្បាប់ (ជាជនដៃដល់) ។
រីឯជនសង្ស័យ៥នាក់ខាងក្រោមនេះ ជាអ្នករួមគំនិតក្នុងអំពើឃាតក.ម្មនោះដែរ រួមមាន ៖ ១-ឈ្មោះ PENG JIN LONG ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនជំនាញកុំព្យួទ័រ ស៊ីងហឺឆឹង លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ២- ឈ្មោះ CHEN WEI WEN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងផ្នែកទិញអីវ៉ាន់ ស្នាក់នៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ៣-ឈ្មោះ YANG WEI HENG ហៅ A WEI ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រងសន្តិសុខ ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ៤-ឈ្មោះ LI WEI SONG ហៅ A JUN ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រងសន្តិសុខ ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ និង៥-ឈ្មោះ WEI YA QI ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រងកាមេរ៉ា ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
ក្នុងហេតុការជាក់ស្តែង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៦និង៥០នាទីល្ងាច កម្លាំងសមត្ថកិច្ច ក៏ធ្វើការរំដោះបានជនរងគ្រោះចំនួន៣នាក់ ដែលត្រូវបានក្រុមជនសង្ស័យ ខាងលើចាប់បង្ខាំងទុកនៅក្នុងបន្ទប់មួយ នៃក្រុមហ៊ុន ស៊ីងហឺឆឹង របស់ជនសង្ស័យ ។
ជនរងគ្រោះទាំង៣នាក់នេះ រួមមាន ៖ ១-ឈ្មោះ XIANG LENG XIANG ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះ BIAN YUE YANG ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និង៣-ឈ្មោះ LIU YAY YAO ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
ចំណែកវត្ថតាងចាប់យកបានមាន ៖ កាំភ្លើ.ងវែង១ដើម ម៉ាក AK ពណ៌ខ្មៅ មានលេខសម្គាល់ 1967, បង់កាំភ្លើ.ង AK ចំនួន២, គ្រា.ប់កាំភ្លើ.ង AK ចំនួន៣៧គ្រា.ប់, កាំភ្លើ.ងខ្លី២ដើមដោយ ១-ម៉ាក ZORAKI 925-AUTO ពណ៌ប៉ារ៉ា មានលេខសម្គាល់ៈ 2100858 បង់កាំភ្លើ.ងចំនួន ០២, ២-ម៉ាក NP22 មានលេខសម្គាល់ៈ A098482 បង់កាំភ្លើ.ង១ (ជាឧបករណ៍បាញ់សម្លា.ប់ជនរងគ្រោះ) ។ គ្រា.ប់កាំភ្លើ.ងខ្លីប្រភេទ 9mm ចំនួន៨៥គ្រាប់, ខ្នោះដៃ០៤គូ, ពិលឆក់០៣គ្រឿង, ដំបងដែក០២ដើម ។ និងរថយន្ត០៣គ្រឿងទៀត ៖ ១-រថយន្តម៉ាក LEXUS RX330 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AR-5403 (មធ្យោបាយជិះធ្វើសកម្មភាព) ២-រថយន្តម៉ាក TUNDRA ពណ៌ទឹកមាស ពាក់ស្លាកលេខៈ ព្រះសីហនុ 2A-5320 (មធ្យោបាយជិះធ្វើសកម្មភាព) ៣-រថយន្តម៉ាក LANDCRUISER ពណ៌ស ។
ប្រតិបត្តការវែកមុខ និងបង្ក្រាបជនសង្ស័យពាក់ព័ន្ធករណីឃាតក.ម្មសម្លា.ប់ជនរងគ្រោះយកទៅកប់ក្នុងដៃទាំងជាប់ខ្នោះ ដែលសមត្ថកិច្ចបានប្រើពេលវេលាប្រមាណ១០ថ្ងៃ ត្រូវបានបញ្ចប់ដោយជោគជ័យ ហើយសំណុំរឿងជនសង្ស័យ និងវត្ថុតាងនេះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយ ៕