#កណ្ដាល៖
មន្ត្រីយោធាម្នាក់បម្រើការនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងខេមរភូមិន្ទបានជិះម៉ូតូដួលលើផ្លូវចៃដន្យមានរថយន្តបើកមកពីក្រោយកិនបណ្តាលឱ្យស្លាប់។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៤មុខរោងចក្រ ព្យូអឹមអាយ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាលកាលពីល្ងាចថ្ងៃទី១៣ខែតុលា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូម៉ាកហុងដា PCX មួយគ្រឿង ពណ៌ក្រហមលាយខ្មៅ ស្លាកលេខ កណ្តាល1V-1457 បើកបរដោយឈ្មោះ សេន ប៊ុន្នី ភេទប្រុស អាយុ៥៤ឆ្នាំ ជាយោធាបម្រើការនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងខេមរភូមិន្ទទីលំនៅបូរីសូនី ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ម៉ូតូបើកមកពីភ្នំពេញ-កំពង់ស្ពឺបានចាប់ហ្វ្រាំងដួលបោកលើផ្លូវក៏មានរថយន្ដបើកមកពីក្រោយបានកិនចំក្បាលបណ្ដាលឱ្យស្លាប់តែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានយកម៉ូតូទៅរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីរង់ចាំក្រុមគ្រួសារមកទទួល៕