
ព្រៃវែង ៖ នារសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ស សុខា ក្នុងនាមជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ចូលរួមអនុម័តរបាយការណ៍ឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ និងផ្តល់អនុសាសន៍ក្នុងថ្ងៃបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង នៅមន្ទីរគណបក្សខេត្ត ។