ភ្នំពេញ ៖ បុរស ម្នាក់ បានបេីក រថយន្តស៊េរីទំនេីបម៉ាក RANGE ROVER ក្នុងល្បឿនលឿន និងសង្ស័យស្រវឹងស្រាផងនោះក៏រេចង្កូត បុក ក្បាល នាគ ពុះ ចែក ផ្លូវ បណ្ដាល ឲ្យ ក្បាល នាគ ខ្ទាត ទៅ ប៉ះ និង ម៉ូតូ ហុង ឌ្រីម មួយគ្រឿង ដែល ជិះ ដោយ បុរស ម្នាក់ ក្នុង ទិស ដៅ បញ្រ្ចាស គ្នា រងរបួសស្រាល និងរងការខូចខាត បន្ថែម ទៀត ។
ហេតុ ការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ខាងលេីនេះបានកេីត ឡេីង នៅ វេលា ម៉ោង ១រំលង អាធ្រាត្រ ឈាន ចូល ថ្ងៃ ទី ១៤ ខែ តុលា ឆ្នាំ ២០២១ ទល់មុខ រោងចក្រ អគ្គិសនី ទី ២ ផ្លូវ ជាតិ លេខ ២ សង្កាត់ ចាក់ អង្រែ លេី ខណ្ឌ មានជ័យ ។
យោងតាម ប្រភព ព័ត៌មាន ពី កន្លែង កេីតហេតុ បានឲ្យដឹង ថា មុន ពេល កេីតហេតុ គេបាន ឃើញ បុរស ម្នាក់ វ័យ ប្រហែល ជាង ៣០ឆ្នាំ បេីក រថយន្ត ស៊េរី ទំនើប ម៉ាក RANGE ROVER ពណ៌ស ពាក់ ស្លាក លេខ ភ្នំពេញ 2AH- 9998 បានបេីក ធ្វើ ដំណើរ តាម បណ្ដោយ ផ្លូវ ជាតិ លេខ ២ ក្នុង ទិសដៅ ពី ត្បូង ទៅ ជើង ក្នុង ល្បឿន លឿន លុះ មកដល់ ចំនុច កេីត ហេតុ ដោយ សង្ស័យ ថា អ្នក បេីក បរ ស្រវឹង ក៍រេចង្កូត ជ្រុល ទៅ បុក និង ក្បាល នាគ ពុះ ចែក ផ្លូវ យ៉ាង ពេញ ទំហឹង បណ្តាល ឲ្យ ក្បាល នាគ ពុះ ចែក ផ្លូវ ខ្ទាត ទៅ ចំនីផ្លូវ ម្ខាងទៀត ជ្រុល ទៅ ប៉ះ និង ម៉ូតូ ហុង ឌ្រីម សេរី ឆ្នាំ ២០១៨ ពណ៌ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 1GT 9841 ដែល ជិះ ដោយ បុរស ម្នាក់ ក្នុង ទិស ពី ជេីង ទៅ ត្បូង បណ្តាល ឲ្យ ដួល រងរបួស រលាត់ ដៃ ជើង ស្រាល រីឯ ម៉ូតូ រងការ ខូចខាត វៀច ជំពាស់ បែក ក្បាំង ចំហៀង ខាង ឆ្វេង ។
ចំពោះរថយន្ត បង្កវិញបានរងការ ខូចខាត ផែ្នក ខាង មុខ ចំហៀង ខាង ឆ្វេង និង បាក់ កង់ ទៅ មុខ លែង រួច ហើយ អ្នក បេីក បរ រថយន្ត ក៍ត្រូវ សមត្ថកិច្ច ឃាត់ ខ្លួន ផង ដែរ ។
ក្នុង ករណី នេះ ដែរ ក៍មាន តំណាង ខាង រថយន្ត បានចេញ មុខ មក សម្របសម្រួល គ្នា ជាមួយ និង ខាង ម៉ូតូ ដោយ ជួយ ចេញ ថ្លៃ ការ ជួសជុល និង ព្យាបាល របួស ចំនួន ២០០ដុល្លារ បញ្ចប់ រឿង ១វគ្គ ។
ក្រោយ ពេល កេីតហេតុ ដោយសារ តែ ប៉ះពាល់ ទ្រូង ផ្លូវ ជា សម្បត្តិ រដ្ឋ មិន អាច ដោះស្រាយ នៅ កន្លែង បាន ភ្លាមៗ រថយន្ត បង្ក រ ត្រូវ បាន សមត្ថកិច្ច ស្ទូច យក ទៅ រក្សា ទុក នៅ ការិយាល័យ នគរបាល ចរាចរណ៍ ជើង គោក នៃ ស្នង ការ ដ្ឋាន រាជធានី ភ្នំពេញ ដើម្បី រង់ចាំ ដំណោះ តតាមនីតិវិធី។