
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានអោយឯឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក សកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ ធ្វើការបំភ្លឺពាក់ព័ន្ធភាពមិនប្រក្រតីមួយចំនួនដូចជា កិបកេងលុយម៉ោងបង្រៀនរបស់យោធាចារ្យ ១០៧នាក់ ដែលមានប្រមាណជាង១.៦០០លានរៀល , កិបកេងប្រាក់អន្តរាគមន៍របស់ក្រសួង រួមទាំងប្រាក់ហ្វឹកហ្វឺនជាង ១៣០លានរៀល និងការប្រព្រឹត្តអំពើពុករលួយជាច្រើនទៀត នេះបើយោងតាមលិខិតចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

តាមលិខិតរបស់លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានស្មើឲ្យលោកឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក សកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ ធ្វើការបំភ្លឺករណីលើកឡើងពីភាពមិនប្រក្រតីមួយវំនួនពាក់ព័ន្ធនឹងសកម្មភាពបំពេញតួនាទីភារកិច្ច ដោយយោងពាក្យបណ្តឹងដែលអង្គភាពប្រឆាំងអំពើពុករលួយទទួលបានកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។
សូមបញ្ជាក់ថា ការស្នើឲ្យបំភ្លឺ របស់អង្គភាពប្រឆាំងអំពើពុករលួយនេះ ធ្វើឡើងបន្ទាប់ពីបានទទួលពាក្យបណ្តឹងដែលបានប្តឹងចូលទៅអង្គភាពប្រឆាំងអំពើពុករលួយ៕