ភ្នំពេញ ៖ ក្មេងទំនើងមួយក្រុមមានគ្នាចំនួន១០នាក់ ជិះម៉ូតូចំនួន៤គ្រឿង ប្រដាប់ដោយកាំបិ.ត ដាវ បានធ្វើសកម្មភាពវា.យ និងកា.ប់ទៅលើជនរងគ្រោះម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ នៅចំណុចការ៉ាស់សាំងតេលា ផ្លូវវេងស្រេង កែងផ្លូវ៣៧១ (ផ្លូវសឡា) កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៥ ខែមករានេះ។

នេះបើយោងតាមលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានបង្ហោះក្នុងបណ្តាញសង្គមនាថ្ងៃទី២៩ ខែមករានេះ ។
ក្រុមក្មេងទំនើងដែលដេញកា.ប់គ្នាយ៉ាងអាណាធិបតេយ្យ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវ និងក្របួចបាន និងកំណត់បានមុខសញ្ញាជាបណ្តើរៗហើយ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ហើយ ឈ្មោះ អ៊ិន ឆាយហួត ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ នៅចំណុចផ្ទះលេខ93 ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

ក្រោមវិធានការជំនាញ ជនសង្ស័យ អ៊ិន ឆាយហួត បានសារភាពឲ្យដឹងថា ខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពវា.យ និងកា.ប់ទៅលើជនរងគ្រោះ ពិតប្រាកដមែន ។
ចំណែកបក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
