
ព្រៃវែង ៖ នាព្រឹក ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២២នេះ ឯកឧត្តម ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ និងក្រុមការងារ ដោយមានការអញ្ជើញចូលរួមពីលោក ប៉ិច សុង អភិបាល នៃគណៈអភិបាលស្រុកស្វាយអន្ទរ បាននាំយកអាល់កុល ជាអំណោយរបស់ ឯកឧត្តម ស សុខា និងលោកជុំទាវ ចំនួន ៤០កាន ស្មើនឹង ១ ២០០លីត្រ ប្រគល់ជូនលោកស្រី ចេង រ៉ាន្នី ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្វាយអន្ទរ សម្រាប់បន្តចែកជូនដល់សាលារៀនក្នុងស្រុកស្វាយអន្ទរ ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។