ភ្នំពេញ ៖ ជន ជាតិចិន មួយក្រុម ដែលមាន អង្គរក្ស ជា ជនជាតិខ្មែរ ប្រដាប់ ដោយ អាវុធខ្លី ពីរ ដើម បាន បើក រថយន្ត ស៊េរី ទំនើប ២ គ្រឿង មក ស្ទាក់ ពីមុខ រថយន្ដក្រុង ទេសចរណ៍ មួយគ្រឿង ដែល កំពុង ដឹក ភ្ញៀវ ជនជាតិ ចិន មួយក្រុម ហើយ រករឿង វាយ ទៅលើ អ្នកជិះ រថយន្តក្រុង ត្រូវ កម្លាំង អាវុធហត្ថ ខណ្ឌចំការមន ធ្វើការ ឃាត់ខ្លួន ភ្លាមៗ កាលពី វេលា ម៉ោង ១០:២០ នាទី យប់ ថ្ងៃ សុក្រ ទី ២៨ ខែមករា ឆ្នាំ ២០២២ ស្ថិត តាម បណ្ដោយ ផ្លូវ ម៉ៅ សេទុង កែង នឹង ផ្លូវ ព្រះមុនីវង្ស ចំណុច ស្តុ ប បូកគោ សង្កាត់ បឹងត្របែក ខណ្ឌ ចំការមន ។
ភ្លាមៗ នោះដែរ កម្លាំង អាវុធហត្ថ បានធ្វើការ ឃាត់ខ្លួន ភា គី ខាង រថយន្ត ទំនើប ២ គ្រឿង ដោយមាន ជនជាតិ ចិន និង ជនជាតិខ្មែរ ប្រាំ បីនាក់ អាវុធខ្លី ចំនួន ពីរ ដើម ។ រថយន្ត ទាំងពីរ គ្រឿង នោះ រួមមាន រថយន្ត លុចស៊ីស ៥៧០ ពាក់ ស្លាក លេខ ភ្នំពេញ ២BI ៨៧៨៧ និង ម៉ាក រែង រ៉ូ វើ រ ពណ៌ ស ពាក់ ស្លាក លេខ ភ្នំពេញ ២BE ៩៦៨០ ។