ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នេះ ឯកឧត្តម ស សុខា ក្នុងនាមអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ចូលរួមមហាសន្និបាតសហព័ន្ធកីឡាបាល់ទះកម្ពុជា បញ្ចប់អាណត្តិទី៥ ឆ្នាំ២០១៧-២០២១ និងបន្តអាណត្តិទី៦ ឆ្នាំ២០២២-២០២៦ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា៕