
ភ្នំពេញ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីនារីម្នាក់បានសម្រេចហើយជិះម៉ូតូគេចខ្លួន តែត្រូវនារីក្លាហានជិះដេញបុកវិញបណ្ដាលឲ្យដួល ប្រជាពលរដ្ឋពទ្ធ័ចាប់បានម្នាក់ និងម្នាក់ទៀតរត់បាត់ស្រមោល។
ហេតុការណ៍បានកើតឡើងកាលវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវ២១៧កែងផ្លូវ៤៣០ចំណុចក្រោយសណ្ឋាគាថៃប៊ុនរ៉ុងក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។
ជនរងគ្រោះមានឈ្មោះស្រី មាស ភេទស្រីអាយុ១៩ឆ្នាំស្នាក់នៅវត្តជំពូក្អែកសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
ជនសង្ស័យមានឈ្មោះហេងហុង ប៉ាវអាយុ១៧ឆ្នាំមុខរបសិស្ស រៀនសាលាទួលអំពិលស្នាក់នៅចំការដូង ខណ្ឌដង្កោ
តាមប្រភពពីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគេបានជិះម៉ូតូហុងដាBeATពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ1HA 0483ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ទិសដៅពីលិចទៅកើតគោលបំណងមកជួយលក់បន្លែម្ដាយនៅផ្សារដើមគរខណះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូស្កុបពីពាក់ស្លាកលេខភ្នំពេញ1JB 3415ធ្វើដំណើរស្របគ្នាមកពីក្រោយ ធ្វើសកម្មភាពឆក់ទូរសព្ទ័របស់គាត់កំពុងតែនិយាយបានសម្រេច។

ជនរងគ្រោះបន្តទៀតថា ពេលឆក់បានសម្រេចហើយ គាត់ជាជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយស្រែកថាចោរៗផ្អើលដល់ប្រជាពរដ្ឋរត់ម៉ូតូឌុបនិងកង់បី ដោយពេលព្រឹកមានការស្ទះចរាចរណ៍ផងជនសង្ស័យឃើញដូចច្នោះបានជិះបត់ស្ដាំឡើងទៅផ្លូវ៤៣០ ហើយជនរងគ្រោះបានជិះម៉ូតូបំបុកចំពាក់កណ្ដាលម៉ូតូបណ្ដាលឲ្ដួលយម៉ូតូទាំងពីរគ្រឿង ហើយចាប់បានជនសង្ស័យជាអ្នកឆក់ដែលអង្គុយខាងក្រោយម្នាក់ ហើយបានប្រតាយប្រតប់គ្នា ជនរងគ្រោះរងរបួសមុខស្រាលហើយត្រូវប្រជាពរដ្ឋពទ្ធ័ជួយចាប់បានម្នាក់ស្វាគមន៍ឡើងចាស់ដៃនិងបក្ខពួកម្នាក់ទៀតរត់បាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនិងជនសង្ស័យព្រមទាំងម៉ូតូជនល្មើសត្រូវបានសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍ទំនប់ទឹកដើម្បីសាកសួរនិងកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី៕
