
កំពង់ចាម ៖ នាព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ អង្គារ ខែបុស្ស ឆស័ក.ពុទ្ធសករាជ.២៥៦៥ លោក វីរៈ និងលោកស្រី លីរ៉េន លីនដា ជានាយករងនៃអង្គភាពសារព័ត៌មានសករាជថ្មី និងជាថៅកែហាងលក់ម៉ូតូ វីរៈ ២៨៩ ព្រមទាំងក្រុមការងាររបស់អង្គភាពសារព័ត៌មានសកថ្មី បានចុះចែកអំណោយជូនលោកតាលោកយាយ និងពុទ្ធបរិស័ទ ចំណុះជើងវត្ត កោះរកា ដែលស្ថិតនៅ ភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ចំនួន ១០០គ្រួសារ។
ក្នុងកម្មវិធីចែកអំណោយជូនលោកតា លោកយាយ និង ពុទ្ធបរិស័ទចំណុះជើងវត្តកោះរកា រួមមានអំណោយរបស់សប្បុរសជនមួយចំនួន ដែលក្នុងមួយគ្រួសារទទួលបាន អង្គរ ២០គីឡូក្រាម ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវ មួយយួរ ស្កស ទឹកដោះគោ
ទឹកផ្លែឈើ ថវិកា មួយម៉ឺនរៀល បន្ថែមពីលើនោះ លោកគ្រូព្រះចៅអធិការវត្តកោះរកា បានឧបត្ថម្ភថវិកា ចំនួន៥០០០រៀលទៀត សរុបក្នុងមួយគ្រួសារទទួលបានថវិកា ១៥,០០០រៀល។
នៅក្នុងឱកាសនោះផងដែរ លោកនាយករង ឃ្លោកវីរៈ បានពាំនាំនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់លោកចាងហ្វាង នៅអង្គភាពសារព័ត៌មានសករាជថ្មី ផ្ដាំផ្ញើសួរសុខទុក្ខចំពោះលោកតាលោកយាយ និងពុទ្ធបរិស័ទចំណុះជើងវត្តកោះរកាផងដែរ។
ក្រោយពីទទួលបាននូវអំណោយដ៏ថ្លៃថ្លា របស់លោកឃ្លោកវីរៈ និងលោកស្រី លីរ៉េន លីនដា នាយករងរបស់អង្គភាពសារព័ត៌មានសម័យថ្មី និងជាថៅកែហាងលក់ម៉ូតូវីរ: ២៨៩ ព្រមទាំងសប្បុរសជនរួចមក លោកតាលោកយាយព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តកោះរកា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកទាំងពីរនិងសប្បុរសជនមួយចំនួន ព្រមទាំងក្រុមការងាររបស់អង្គភាពសារព័ត៌មានសករាជថ្មី ហើយក៏សូមជូនពរ សូមកុសលផលបុណ្យជូនដល់ម្ចាស់ជំនួយសូមឲ្យជួបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លានឃ្លាតឡើយ ៕