
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ រស់ សៀវលាង អាយុ២២ឆ្នាំ មុខរបរជា និស្សិតផ្នែកច្បាប់ រស់នៅនៅភូមិប្រិយចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាប។
លោក ប្រាក់ សារិន អាយុ៥៤ឆ្នាំ ត្រូវជាឳពុកជនរងគ្រោះ បានរៀបរាប់អោយដឹងថា ៖ នៅកំឡុងដើមខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីម្ដាយក្មេករបស់ខ្លួនបានទទួលមរណៈភាព កូនប្រុសរបស់ខ្លួន ចាប់ផ្ដើមមានអាការប្លែកៗនិយាយផ្ដេសផ្ដាស និងមានជម្ងឺបាក់ទឹកចិត្ត និងធ្លាប់និយាយរកសម្លាប់ខ្លួន ពីរដងមកហើយ ដោយឃើញបែបនោះរូបខ្លួនក៏បាននាំយកកូនប្រុសមកសៀមរាប ដើម្បីព្យាបាល និងលេបថ្នាំ រង្ងា់ប់អារម្មណ៍ជាប្រចាំថ្ងៃ។
លោកបន្តថា កន្លងមកកូនប្រុសរបស់ខ្លួនធ្លាប់បានទៅចូលរួមបាញ់អាវុធគ្រាប់ពិតនៅទីលានជាច្រើនលើក។ លុះដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ក្រុមគ្រួសាររបស់របស់ខ្លួនបានទៅភ្នំពេញដើម្បីចូលរួមភ្ជាប់ពាក្យក្មួយហើយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក៏បាននាំគ្នាត្រឡប់មកសៀមរាបវិញ ដោយពេលនោះម្ដាយមីងរបស់ខ្លួនក៏បានមកដែរ ដោយរូបគាត់បានសម្រាកនៅប៊ូទិក គ្រីសណាវិឡា ស្ថិតភូមិសាលាកន្សែង ហើយនៅវេលាម៉ោង១៩:៣០នាទី រូបខ្លួននិងក្រុមគ្រួសារ បានមកចូលរួមហូបចុកជាមួយម្ដាយមីងនៅប៊ូទិកនោះ ដោយក្រុមគ្រួសារខ្លួន និងម្ដាយ មីងបានហូបចុកនៅខាងក្រៅ ចំនែកក្រុមអង្គរក្សរបស់ក្មួយខ្ញុំពីរនាក់គឺគាត់ផឹកនៅតុខាងក្នុងប៊ូទិក ។
ខណៈពេលកំពុងផឹកនោះកូនប្រុសរបស់ខ្លួនបានដើរចូលទៅខាងក្នុងផឹកស៊ីលេងជាមួយក្រុមអង្គរក្សនោះព្រោះពួកគាត់ជាមនុស្សស្គាល់គ្នាច្បាស់។
ជាក់ស្ដែងនៅវេលាម៉ោងប្រហែល ២១:០០នាទី ខណះពេលកំពុងហូបចុកជុំគ្នាក៏ស្រាប់តែលឺសូរសម្លេងផ្ទុះអាវុធនៅខាងក្នុង ហើយភ្លាមនោះរូបខ្លួនបានស្ទុះទៅមើលក៏ឃើញកូនប្រុសឈ្មោះ រស់ សៀវលាង បានដេកស្លាប់ផ្ងារពោះក្នុងថ្លុកឈាម ហើយរូបខ្លួនបានលើកជួយសង្គ្រោះកូនប៉ុន្តែរូបគេបានស្លាប់បាត់ទៅហើយ ដោយពេលនោះរូបខ្លួនមិនបានឃើញអាវុធនៅក្បែរសពកូនប្រុសខ្លួននោះទេ ហើយក្រោយមកបានម្ចាស់អាវុធឈ្មោះ រតនា ហៅខ្លា៩ ជាក្រុមអង្គរក្សនោះជាម្ចាស់អាវុធបានយកអាវុធនោះមកទុក នៅកន្លែងកើតហេតុនោះវិញហើយចេញទៅបាត់។
ការសន្និដ្ឋានរបស់ការិយាល័យ បច្ចេក ទេស និងវិទ្យាសាស្ត្រ ការសន្និដ្ឋាន របស់លោកគ្រូពេទ្យ ជំនាញ ករណីខាងលើនេះ ជាករណី អត្តឃាត (បាញ់សម្លាប់ខ្លួន)។
ចំពោះ ឈ្មោះ រតនា ហៅ ខ្លា៩ ដែលជាម្ចាស់ អាវុធ ក្រោយពេលកើតហេតុ បានគេចខ្លួនបាត់ ចំពោះវត្ថុតាង( អាវុធG-Lock17 )ត្រូវបានកម្លាំង បច្ចេកធ្វើការចាប់យក ទៅរក្សាទុក៕