
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារដឹកនាំដោយលោក កៅ សារាវុធ បានឆ្មក់បង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុសស្រីជួញដូរនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់១៦នាក់ដកហូតវត្ថុតាង១៦កញ្ចប់តូចនៅរសៀលថ្ងៃទី២០ខែមករាឆ្នាំ២០២២ស្ថិតតាមផ្លូវបេតុងនៅតំបន់មិនរៀបរយក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ជនសង្ស័យទាំង១៦នាក់ក្នុងនោះស្រីប្រាំមួយនាក់ នារីស្លៀកពាក់ជាបុរសពីរនាក់ និង ប្រុសប្រាំបីនាក់។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមានក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន១៦កញ្ចប់តូច។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីសាកសួរនិងបញ្ជូនទៅតាមនីតិវិធីនៅពេលក្រោយ៕