Skip to content
July 6, 2022
  • facebook
  • telegram
  • youtube
  • tiktok
Information News Era

Information News Era

Information News Era

Primary Menu
  • ទំព័រដើម
  • សន្តិសុខ សង្គម
  • នយោបាយ
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កម្សាន្ត
  • បច្ចេកវិទ្យា
  • សុខភាព សម្រស់
Live
  • Home
  • ហេតុអ្វីចិនឈ្លានពានវៀតណាមក្នុងឆ្នាំ១៩៧៩?
  • Politics
  • នយោបាយ

ហេតុអ្វីចិនឈ្លានពានវៀតណាមក្នុងឆ្នាំ១៩៧៩?

superadmin October 11, 2021 1 min read

ជនជាតិវៀតណាមបានសម្តែងការខឹងសម្បារយ៉ាងខ្លាំងចំពោះចិន និងបានចោទប្រកាន់ចិនថាបានបំភ្លៃការពិតក្នុងរឿងភាគចិន ទាក់ទងនឹងសង្រ្គាមតាមព្រំដែនវៀតណាម-ចិន នៅអំឡុងឆ្នាំ១៩៧៩។ ភាពយន្ដនោះបានបង្ហាញពីការដែលកងទ័ពវៀតណាមបានឈ្លានពានលើប្រទេសចិន ហើយចិនបានធ្វើសកម្មភាពការពារខ្លួន។ ប៉ុន្តែ ការណ៍នេះគឺផ្ទុយពីការពិតក្នុងប្រវត្តិសាស្រ្ដ។ ផ្អែកតាមកាស្រាវជ្រាវ និងការប្រមូលភស្ដុតាងយ៉ាងពេញលេញ ចិនក្រោមការដឹកនាំរបស់ លោក តឹង ស៊ាវភីង បានបើកការវាយលុកឈ្លានពានភ្លាមៗ ដើម្បីជាការផ្តល់មេរៀនឱ្យវៀតណាម ក្រោយពីវៀតណាមបានឈ្លានពានប្រទេសខ្មែរ ដើម្បីផ្ដួលរំលំរបបខ្មែរក្រហម នៅឆ្នាំ១៩៧៩។

ហាណូយ៖ ផ្អែកតាមការចេញផ្សាយរបស់កាសែតវៀតណាម VnExpress កាលពីពេលថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណិតជនជាតិវៀតណាមជាច្រើននាក់បានខឹងសម្បារ និងចេញមកសរសេរសារប្រឆាំងនឹងរឿងភាគចិនមួយ ដែលពួកគេអះអាងថាបានបំភ្លៃប្រវត្តិសាស្រ្ត។

យោងតាមគេហទំព័រ និងវេទិកាភាពយន្តចិន ខ្សែភាពយន្តចិន ដែលមានចំណងជើងថា “Ace Troops” បង្ហាញពីការដែលកងទ័ពវៀតណាមបើកការឈ្លានពានលើប្រទេសចិន ហើយចិនបានធ្វើសកម្មភាពការពារខ្លួន។

នៅលើបណ្តាញសង្គមចិន Weibo អ្នកសរសេរប្លុកជនជាតិចិនខ្លះបានសង្ខេបគ្រោងរឿងនេះ។ Yundanfengqing ដែលមានចំនួនអ្នកតាមដានជិត ១៥ ០០០នាក់ បានសរសេរថា “ភាពយន្តនេះបង្ហាញពីទិដ្ឋភាពនៅទសវត្សរ៍ឆ្នាំ១៩៨០ នៅពេលដែលកងទ័ពវៀតណាមកាន់តែខ្លាំងហើយចង់បានទឹកដីរបស់ចិន ទើបបើកការឈ្លានពានទៅលើព្រំដែនចិន។ ប្រឈមមុខនឹងស្ថានភាពនោះ ចិនបានបើកការវាយប្រហារដើម្បីការពារខ្លួន”។

អ្នកនិយមលេងអ៊ីនធឺណិតជនជាតិវៀតណាមជាច្រើនបានប្រឆាំងយ៉ាងខ្លាំងចំពោះការសង្ខេបរឿងដោយ Yundanfengqing។ Nguyen Thanh Ngan2412 សរសេរថា “អ្នកប្រាប់ពីប្រវត្តិសាស្រ្តខុស និងព័ត៌មានបំភ្លៃ។ រឿងនេះចាំបាច់ត្រូវតែលុបចោល ទោះពួកគេបានវិនិយោគលើវាប៉ុណ្ណាក៏ដោយ“។ Diep Ha Nhien សរសេរថា “អ្នកមិនធ្លាប់អានប្រវត្តិសាស្ត្រទេ ហេតុអ្វីបានជាសរសេរអាក្រក់ និងខុសយ៉ាងនេះ”? Minh Anh220824 សរសេរថា “ឈប់បំភ្លៃប្រវត្តិសាស្ត្រ។ ខ្ញុំតែងតែមានមោទនភាព ជាជនជាតិវៀតណាម។ អានសៀវភៅមុនពេលអ្នកសរសេរ”។

អតីតយុទ្ធជនវៀតណាមម្នាក់ ដែលបានប្រយុទ្ធនៅសមរភូមិមុខ Vi Xuyen ខេត្ត Ha Giang ភាគខាងជើងជាប់ព្រំដែនចិន ពីឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៩ បាននិយាយថា “ការប្រយុទ្ធរបស់យើង គឺដើម្បីការពារមាតុភូមិប្រឆាំងនឹងសត្រូវ។ ចិនបានឈ្លានពាន ពួកគេមានចេតនាបំភ្លៃប្រវត្តិសាស្ត្រ នោះគឺជាចេតនារបស់ពួកគេ”។

ជាការពិត ចិនបានឈ្លានពានប្រទេសវៀតណាមកាលពីឆ្នាំ១៩៧៩។ ប៉ុន្តែ ហេតអ្វីចិនឈ្លានពានវៀតណាម?

ការឈ្លានពានរបស់ចិនទៅលើវៀតណាមក្នុងឆ្នាំ១៩៧៩ ក្រោមហេតុផល វៀតណាមទន្រ្ទានកាន់កាប់ប្រទេសកម្ពុជានៅអំឡុងខែធ្នូ ឆ្នាំ១៩៧៨។ កម្ពុជា ក្រោមការគ្រប់គ្រងរបស់ពួកខ្មែរក្រហម ដឹកនាំដោយប៉ុល ពត បានផ្តាច់ចេញពីវៀតណាម ហើយបានចាប់ផ្តើមឈរនៅខាងចិន។ តាមរយៈការបែកបាក់គ្នានេះ និងដែលមានសហភាពសូវៀតនៅពីក្រោយ វៀតណាម ចាប់ផ្តើមរៀបចំផែនការវាយប្រហារ និងឈ្លានពានប្រទេសកម្ពុជា។

ប្រទេសចិន និងអាស៊ានក៏ដូចជាអាម៉េរិកសុទ្ធតែជំទាស់នឹងការទន្រ្ទាននេះ។ ឆ្លើយតបនឹងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា ចិនបានបើកការវាយលុកទ្រង់ទ្រាយធំលើប្រទេសវៀតណាម នៅអំឡុងខែកុម្ភៈ ឆ្នាំ១៩៧៩។ ទោះបីទាហានវៀតណាមបានប្រយុទ្ធយ៉ាងក្លាហាន និងបានឈ្នះចម្បាំងជាច្រើន នៅទីបំផុត ពួកគេត្រូវប្រគល់ខេត្តចំនួន៦នៅភាគខាងជើងជាប់ព្រំដែនចិន ទៅឱ្យកងកម្លាំងទន្រ្ទានចិន។

ក្រោយពីបានផ្តល់មេរៀនឱ្យវៀតណាមមក មេដឹកនាំចិនបានដកកងទ័ពចេញ។ ប៉ុន្តែ ចិនបានផ្តល់មេរៀនយ៉ាងច្បាស់មួយដល់វៀតណាមថា គេនឹងប្រឆាំងឥតឈប់ឈរចំពោះការកាន់កាប់របស់វៀតណាមលើប្រទេសកម្ពុជា។ តាមរយៈពាក្យសម្តីដ៏ខ្លីរបស់មេដឹកនាំចិន លោក Deng Xiaoping បាននិយាយថា “បើគេយកដុំថ្មមួយដុំធំ និងមួយដុំតូចមកដុសគ្នា ដុំថ្មតូចនឹងរលាយបាត់ជាមិនខាន”។

ជារួម ការណ៍ដែលជនជាតិវៀតណាមសរសេរប្រឆាំងនឹងរឿងភាគចិននៅតាមបណ្តាញសង្គមនានា គឺជារឿងត្រឹមត្រូវ (មិនមែនជារឿងអ្វីខុសឆ្គងទេ) ពីព្រោះពេលនោះចិនពិតជាបានឈ្លានពានវៀតណាម។ ក៏ប៉ុន្តែ ចំពោះមូលហេតុដែលចិនឈ្លានពាន គឺដោយសារវៀតណាមឈ្លានពាន និងកាន់កាប់ប្រទេសកម្ពុជា ដែលកាលនោះចិន និងកម្ពុជា ជាសម្ព័ន្ធមិត្តនឹងគ្នា៕

ប្រភព: Sangkum Tmey
ប្រភពរូបភាព: vietnamese


Continue Reading

Previous: រដ្ឋធម្មនុញ្ញគឺប្រៀបបានជាច្បាប់កំពូលរបស់ប្រទេសមួយ ដែលបញ្ជាក់ពីច្បាប់នៃ…
Next: ១៣ សីហា ១៩៤៣ ជាថ្ងៃ ដែលអាចារ្យហែម ជាវ

Related Stories

១៣ សីហា ១៩៤៣ ជាថ្ងៃ ដែលអាចារ្យហែម ជាវ
1 min read
  • Politics
  • នយោបាយ

១៣ សីហា ១៩៤៣ ជាថ្ងៃ ដែលអាចារ្យហែម ជាវ

October 11, 2021
រដ្ឋធម្មនុញ្ញគឺប្រៀបបានជាច្បាប់កំពូលរបស់ប្រទេសមួយ ដែលបញ្ជាក់ពីច្បាប់នៃ…
1 min read
  • Politics
  • នយោបាយ

រដ្ឋធម្មនុញ្ញគឺប្រៀបបានជាច្បាប់កំពូលរបស់ប្រទេសមួយ ដែលបញ្ជាក់ពីច្បាប់នៃ…

October 11, 2021
ភាគីថៃប្រជុំសម្ងាត់ទាក់ទងនឹងបញ្ហាព្រំដែនសមុទ្រត្រួតស៊ីគ្នាវាងប្រទេសថៃនិងកម្ពុជា
1 min read
  • Politics
  • នយោបាយ

ភាគីថៃប្រជុំសម្ងាត់ទាក់ទងនឹងបញ្ហាព្រំដែនសមុទ្រត្រួតស៊ីគ្នាវាងប្រទេសថៃនិងកម្ពុជា

October 11, 2021

Express Post

កូនតិរច្ឆានទាញញញូរវាយម្ដាយពីក្រោយ បណ្ដាលឲ្យផុងលលាដ៍នឹងស្លា.ប់ភ្លាមៗ
  • សន្តិសុខ សង្គម

កូនតិរច្ឆានទាញញញូរវាយម្ដាយពីក្រោយ បណ្ដាលឲ្យផុងលលាដ៍នឹងស្លា.ប់ភ្លាមៗ

superadmin July 5, 2022
ភ្នំពេញ ៖  ស្ត្រីចំណាស់ម្នាក់ បានស្លា.ប់ភ្លាមៗ ខណៈដែលគាត់កំពុងអង្គុយដាំបាយនៅក្រោមផ្ទះ ស្រាប់តែកូនប្រុសជាមនុស្សញៀនថ្នាំ លីញញួរដើរទៅវាយពីក្រោយ បណ្តាលឲ្យផុងលលាដ៍ ដេកដួលស្លាប់ភ្លាមៗនៅកន្លែង ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើល ឆោឡោ អ្នកស្រុក។ សមត្ថកិច្ចបានចុះទៅចាប់ឃាត់ខ្លួនកូនប្រុសញៀនថ្នាំបានភ្លាមៗ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២...
Read More
លោកឧកញ៉ា ហេង បូរិន ប្រកាសបរិច្ចាគថវិកាចំនួន ២,០០០ដុល្លារដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា

លោកឧកញ៉ា ហេង បូរិន ប្រកាសបរិច្ចាគថវិកាចំនួន ២,០០០ដុល្លារដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា

July 5, 2022
មនុស្សចំនួន០៥នាក់រងរបួសមធ្យមនឹងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

មនុស្សចំនួន០៥នាក់រងរបួសមធ្យមនឹងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

July 5, 2022
រថយន្តស៊ែរីទំនើបចំនួន០២គ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសទេ

រថយន្តស៊ែរីទំនើបចំនួន០២គ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសទេ

July 4, 2022
ស្ត្រីគរថ្លង់ម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តដឹកដីកិនស្លាប់យ៉ាងអាណោចអាធ័ម

ស្ត្រីគរថ្លង់ម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តដឹកដីកិនស្លាប់យ៉ាងអាណោចអាធ័ម

July 4, 2022

You may have missed

កូនតិរច្ឆានទាញញញូរវាយម្ដាយពីក្រោយ បណ្ដាលឲ្យផុងលលាដ៍នឹងស្លា.ប់ភ្លាមៗ
  • សន្តិសុខ សង្គម

កូនតិរច្ឆានទាញញញូរវាយម្ដាយពីក្រោយ បណ្ដាលឲ្យផុងលលាដ៍នឹងស្លា.ប់ភ្លាមៗ

July 5, 2022
លោកឧកញ៉ា ហេង បូរិន ប្រកាសបរិច្ចាគថវិកាចំនួន ២,០០០ដុល្លារដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា
  • ព័ត៌មានជាតិ
  • សន្តិសុខ សង្គម

លោកឧកញ៉ា ហេង បូរិន ប្រកាសបរិច្ចាគថវិកាចំនួន ២,០០០ដុល្លារដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា

July 5, 2022
មនុស្សចំនួន០៥នាក់រងរបួសមធ្យមនឹងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍
1 min read
  • សន្តិសុខ សង្គម

មនុស្សចំនួន០៥នាក់រងរបួសមធ្យមនឹងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

July 5, 2022
រថយន្តស៊ែរីទំនើបចំនួន០២គ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសទេ
1 min read
  • សន្តិសុខ សង្គម

រថយន្តស៊ែរីទំនើបចំនួន០២គ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសទេ

July 4, 2022

Gallery

CONTACT US

TEL: (+855) 10339939
TEL: (+855) 61339939
TEL: (+855) 882841111

Email: kongsareth@new-era.info

Address: #D42, street denest, Trong Maon village, Sangkat Ou Bek K’orm, Khan sen sok, Phnom Penh
2021 Copyright © All rights reserved. | Designed : by NEWS ERA.