
មនុស្សចំនួន ៥ នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលមានរថយន្តធុនធ្ងន់បើកបោះពួយយ៉ាងលឿនមកព្រលះលើរថយន្តរបស់តូចមួយគ្រឿង បណ្តាលឲ្យប៉ើងធ្លាក់ទៅក្នុងប្រឡាយ។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ៤ និង ៣០ នាទី ល្ងាច លើផ្លូវជាតិវាងក្រុងបាត់ដំបង(ហាយវេ) ត្រង់ចំណុចក្រុមទី ១៣ ស្ថិតក្នុងភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង រវាងរថយន្តដឹកគ្រឿងចក្រធុនធ្ងន់ម៉ាកអ៊ីស៊ីស៊ុយ(ISUZU) ពណ៌ស គ្មានស្លាកលេខ ជាមួយនិងរថយន្តធុនតូចម៉ាកកាមរីCAMRY(ឆ្លាម) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2F-9866 ក្នុងទិសដីខ្វែងគ្នា។
តាមការពិនិត្យរបស់សមត្ថកិច្ច ទៅលើកន្លែងកើតហេតុ គឺរថយន្តធុនធ្ងន់ បានធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿន តាមបណ្តោយផ្លូវលំ លុះពេលឡើងទៅដល់កន្លែងកើតហេតុផ្លូវប្រសព្វ បានបុករថយន្តធុនតូច ដែលកំពុងធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិ ចំផ្នែកខាងស្តាំពេញទំហឹង បណ្តាលឱ្យរថយន្តធុនតូចប៉ើងធ្លាក់ប្រឡាយទឹក ដោយឡែកអ្នកបើកបរធុនធ្ងន់បានរត់គេចខ្លួនបាត់ស្រមោល ចំណែករថយន្តតូចដែលមានជិះគ្នា៥នាក់ ( ស្រី២នាក់ ) បានរងរបួសគ្រប់គ្នា និងបានបញ្ចូលទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះផងដែរ ។